ព្រះត្រៃបិដក ភាគ ៤១
ឥន្រ្ទិយរបស់ព្រះគោតមដ៏ចំរើន ជ្រះថ្លា ទាំងសម្បុរស្បែក ក៏បរិសុទ្ធ ផូរផង់ យ៉ាងនោះដែរ។ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត ប្រៀបដូចជាផ្លែត្មោតទុំ បរិសុទ្ធល្អ ជ្រុះចាកទង យ៉ាងណាមិញ ឥន្រ្ទិយរបស់ព្រះគោតមដ៏ចំរើន ជ្រះថ្លា ទាំងសម្បុរស្បែក ក៏បរិសុទ្ធ ផូរផង់ យ៉ាងនោះដែរ។ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត ដូចដុំមាសជម្ពោនទៈ ដែលកម្មារបុត្រ អ្នកឈ្លាស ធ្វើបរិកម្មល្អ ទាំងរំលាយល្អហើយដំកល់ទុក លើសំពត់កម្ពល មានពណ៌លឿងទុំ រមែងភ្លឺផង ច្បាស់ផង រុងរឿងផង យ៉ាងណាមិញ ឥន្រ្ទិយរបស់ព្រះគោតមដ៏ចំរើន ជ្រះថ្លា ទាំងសម្បុរស្បែក ក៏បរិសុទ្ធ ផូរផង់ យ៉ាងនោះដែរ។ បពិត្រព្រះគោតមដ៏ចំរើន ឧច្ចាសយនៈ និងមហាសយនៈទាំងនោះ មានដោយពិត គឺអាសន្ទិ (អាសនៈ ដែលខ្ពស់ហួសប្រមាណ) ១ បល្លង្ក (គ្រែដែលមានជើងវិចិត្រដោយរូបសត្វសាហាវ)១ គោណកៈ (ព្រំដែលមានរោមវែងជាង ៤ ធ្នាប់)១ ចិត្តិកា (កម្រាល ដែលគេធ្វើដោយរោមសត្វវិចិត្រដោយរតនៈ) ១ បដិកា (កម្រាលដែលមានពណ៌ស ធ្វើដោយរោមសត្វ) ១បដលិកា (កម្រាលដែលធ្វើដោយរោមសត្វជាផ្កាចង្កោម)១ តូលិកា (កម្រាលដែលញាត់ដោយសំឡី)១
ID: 636853145930622953
ទៅកាន់ទំព័រ៖