ព្រះត្រៃបិដក ភាគ ៤១
ម្នាលភិក្ខុទាំងឡាយ ភ្លើងតែងឆេះរាល អំពីផ្ទះបបុស ឬផ្ទះស្មៅ មកឆេះផ្ទះកំពូលទាំងឡាយ ដែលគេលាបទាំងខាងក្នុង ទាំងខាងក្រៅ មិនមានខ្យល់ចូល មានសន្ទះទ្វារ ដ៏ជិតស្និទ្ធ មានបង្អួចបិទជិតបាន ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ ភ័យទាំងឡាយណាមួយ កើតឡើង ភ័យទាំងអស់នោះ តែងកើតឡើងអំពីជនពាល មិនមែនកើតអំពីបណ្ឌិតទេ ឧបទ្រពទាំងឡាយណាមួយ កើតឡើង ឧបទ្រពទាំងអស់នោះ តែងកើតឡើងអំពីជនពាល មិនមែនកើតអំពីបណ្ឌិតទេ ឧបស័គ្គទាំងឡាយណាមួយកើតឡើង ឧបស័គ្គទាំងអស់នោះ តែងកើតអំពីជនពាល មិនមែនកើតអំពីបណ្ឌិតទេ ក៏ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ជនពាលប្រកបដោយភ័យ ដ៏ពន្លឹក បណ្ឌិតមិនមានភ័យដ៏ពន្លឹកទេ ជនពាលប្រកបដោយឧបទ្រព បណ្ឌិតមិនមានឧបទ្រពទេ ជនពាលប្រកបដោយឧបស័គ្គ បណ្ឌិតមិនមានឧបស័គ្គទេ។ ម្នាលភិក្ខុទាំងឡាយ ភ័យមិនមានមកអំពីបណ្ឌិត ឧបទ្រពមិនមានមកអំពីបណ្ឌិត ឧបស័គ្គមិនមានមកអំពីបណ្ឌិតទេ។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ គួរអ្នកទាំងឡាយសិក្សា យ៉ាងនេះថា បុគ្គលប្រកបដោយធម៌ ៣យ៉ាង ណា ដែលគេគួរស្គាល់បានថា ជាពាល បុគ្គលដែលវៀរធម៌ ទាំង ៣យ៉ាងនោះ
ID: 636853051683822344
ទៅកាន់ទំព័រ៖