ព្រះត្រៃបិដក ភាគ ៤១
វិកតិកា (កម្រាលដែលធ្វើដោយរោមសត្វ វិចិត្រដោយរូបសត្វមានសីហៈ និងខ្លាធំ ជាដើម)១ ឧទ្ធលោមី (កម្រាលដែលធ្វើដោយរោមសត្វមានជាយទាំងពីរខាង) ១ ឯកន្ដលោមី (កម្រាលដែលធ្វើដោយរោមសត្វ មានជាយតែម្ខាង) ១ កដ្ឋិស្សៈ (កម្រាលដែលធ្វើដោយអំបោះ លាយសូត្រ ដោតក្រងដោយរតនៈ) ១ កោសេយ្យៈ (កម្រាលដែលធ្វើដោយសូត្រ ដោតក្រងដោយរតនៈ) ១ កុត្តកៈ (កម្រាលដែលធ្វើដោយរោមសត្វ ល្មមពួកស្រីរបាំ១០ នាក់ ឈររាំបាន)១ ហត្ថត្ថរៈ (កម្រាលសម្រាប់ក្រាលលើខ្នងដំរី) ១ អស្សត្ថរៈ (កម្រាលសម្រាប់ក្រាលលើខ្នងសេះ ១ រថត្ថរៈ(កម្រាលសម្រាប់ក្រាលលើរថ )១ អជិនប្បវេណិ (កម្រាលដែលគេធ្វើដោយស្បែកខ្លាឃ្មុំ ) ១ កាទលិមិគប្បវរប្បច្ចត្ថរណៈ (កម្រាលដ៏ឧត្តម ដែលធ្វើដោយស្បែកសត្វឈ្មុស)១ សឧត្តរច្ចទៈ (ទីដេក ដែលមានពិតានក្រហម)១ ឧភតោលោហិតកុបធានៈ (ខ្នើយមានពណ៌ក្រហមទាំងពីរខាង )១ ព្រះគោតមទ្រង់បានតាមសេចក្ដីប្រាថ្នា ទ្រង់បានដោយងាយ ទ្រង់បានដោយមិនលំបាក នូវឧច្ចាសយនៈ និងមហាសយនៈ មានសភាពយ៉ាងនេះ ដោយពិត។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ឧច្ចាសយនៈ និងមហាសយនៈទាំងនោះគឺ អាសន្ទិ ១... ឧភតោលោហិតកុបធានៈ ១ ពួកបព្វជិតបានដោយលំបាក
ID: 636853146121883892
ទៅកាន់ទំព័រ៖