ព្រះត្រៃបិដក ភាគ ៤១

​ប្រសិនបើ​បព្វជិត​បាន​ហើយ​ ​ក៏​មិន​គួរ​ប្រើប្រាស់​បានទេ​។​ ​ម្នាល​ព្រហ្ម​ណ៍​ ​ឥឡូវនេះ​ ​តថាគត​ជា​អ្នក​បាន​តាម​សេចក្ដីប្រាថ្នា​ ​បាន​ដោយ​ងាយ​ ​បាន​ដោយ​មិន​លំបាក​ ​នូវ​ឧច្ចាសយនៈ​ ​និង​មហា​សយនៈ​ ​៣​ ​យ៉ាងនេះ​ឯង​។​ ​ឧច្ចាសយនៈ​ ​និង​មហា​សយនៈ​ ​៣យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​ឧច្ចាសយនៈ​ ​និង​មហា​សយនៈ​ជា​ទិព្វ​ ​១​ ​ឧច្ចាសយនៈ​ ​និង​មហា​សយនៈ​ ​ជា​របស់​ព្រហ្ម១​ ​ឧច្ចាសយនៈ​ ​និង​មហា​សយនៈ​ ​ជា​របស់​អរិយៈ១​។​ ​ម្នាល​ព្រាហ្មណ៍​ ​ឥឡូវនេះ​ ​តថាគត​ ​បាន​តាម​សេចក្ដីប្រាថ្នា​ ​បាន​ដោយ​ងាយ​ ​បាន​ដោយ​មិន​លំបាក​ ​នូវ​ឧច្ចាសយនៈ​ ​និង​មហា​សយនៈ​ ​៣​ ​យ៉ាងនេះ​ឯង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ឥឡូវ​ព្រះ​គោតម​ដ៏​ចំរើន​ ​បាន​តាម​សេចក្ដីប្រាថ្នា​ ​បាន​ដោយ​ងាយ​ ​បាន​ដោយ​មិន​លំបាក​ ​នូវ​ឧច្ចាសយនៈ​ ​និង​មហា​សយនៈ​ជា​ទិព្វ​នោះ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ព្រាហ្មណ៍​ ​ក្នុង​ទីឯណោះ​ ​តថាគត​ ​បាន​ចូល​ទៅ​អាស្រ័យ​ ​នូវ​ស្រុក​ ​ឬ​និគម​ ​ក្នុង​បុព្វណ្ហសម័យ​ ​តថាគត​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ចូល​ទៅកាន់​ស្រុក​ ​និង​និគម​នោះ​ឯង​ ​ដើម្បី​បិណ្ឌ​បាត្រ​ ​កាល​តថាគត​ ​ត្រឡប់​ពី​បិណ្ឌ​បាត្រ​ក្នុង​បច្ឆាភត្ត​ ​ក៏​ចូល​ទៅកាន់​ព្រៃ​
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636853171866506401
ទៅកាន់ទំព័រ៖