ព្រះត្រៃបិដក ភាគ ៤១
ម្នាលព្រាហ្មណ៍ បើតថាគតនោះ ចង្រ្កមមានសភាពយ៉ាងនេះ ទីចង្រ្កមជាទិព្វនោះ រមែងមានដល់តថាគត ក្នុងសម័យនោះ ម្នាលព្រាហ្មណ៍ បើតថាគតនោះ ឈរ មានសភាពយ៉ាងនេះ ទីឈរជាទិព្វនោះ រមែងមានដល់តថាគត ក្នុងសម័យនោះ ម្នាលព្រាហ្មណ៍ បើតថាគតនោះ អង្គុយមានសភាពយ៉ាងនេះ ទីអង្គុយជាទិព្វនោះ រមែងមានដល់តថាគត ក្នុងសម័យនោះ ម្នាលព្រាហ្មណ៍ បើតថាគតនោះ សម្រេចនូវសំណឹង មានសភាពយ៉ាងនេះ សំណឹងដ៏ខ្ពស់ និងអង្គុយ ដ៏ប្រសើរជាទិព្វនោះ រមែងមានដល់តថាគត ក្នុងសម័យនោះ។ ម្នាលព្រាហ្មណ៍ ឥឡូវតថាគត ជាអ្នកបានតាមសេចក្ដីប្រាថ្នា ជាអ្នកបានដោយងាយ បានដោយមិនលំបាក នូវសំណឹងដ៏ខ្ពស់ និងទីអង្គុយដ៏ប្រសើរ ជាទិព្វនោះឯង។ បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែកណាស់ មានបុគ្គលណាដទៃ អាចនឹងបានតាមសេចក្ដីប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវទីដេកដ៏ខ្ពស់និងទីអង្គុយដ៏ប្រសើរ ជាទិព្វ មានសភាពយ៉ាងនេះបានឡើយ លើកលែងតែព្រះគោតមដ៏ចំរើនចេញ។
ID: 636853172653391408
ទៅកាន់ទំព័រ៖