ព្រះត្រៃបិដក ភាគ ៤១
មានចិត្តប្រកបដោយមុទិតា... មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ និងទិសទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសតូចៗ មានចិត្តប្រកបដោយឧបេក្ខា ជាចិត្តទូលាយ ដល់នូវសភាវៈធំ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ដោយអាការទាំងពួង ក្នុងទីទាំងពួង។ ម្នាលព្រាហ្មណ៍ បើតថាគតនោះ ចង្រ្កមយ៉ាងនេះ ជាទីចង្រ្កមដ៏ប្រសើរ រមែងមានដល់តថាគត ក្នុងសម័យនោះ ម្នាលព្រាហ្មណ៍ បើតថាគតនោះ ឈរយ៉ាងនេះ... អង្គុយ... សម្រេចនូវសំណឹង សំណឹងដ៏ខ្ពស់ និងទីអង្គុយដ៏ប្រសើរ ជារបស់ព្រហ្មនោះ រមែងមានដល់តថាគត ក្នុងសម័យនោះ។ ម្នាលព្រាហ្មណ៍ តថាគត ជាអ្នកបានតាមសេចក្ដីប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវសំណឹងដ៏ខ្ពស់ និងអង្គុយទីដ៏ប្រសើរ ជារបស់ព្រហ្មនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែកណាស់
ID: 636853173179171481
ទៅកាន់ទំព័រ៖