ព្រះត្រៃបិដក ភាគ ៤១
តើមានបុគ្គលដទៃឯណា នឹងបានតាមសេចក្ដីប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវសំណឹងដ៏ខ្ពស់ និងទីអង្គុយដ៏ប្រសើរ ជារបស់ព្រហ្ម មានសភាពយ៉ាងនេះ លើកលែងតែព្រះគោតមដ៏ចំរើនចេញ។ បពិត្រព្រះគោតមដ៏ចំរើន ឥឡូវ ព្រះគោតមដ៏ចំរើន បានតាមសេចក្ដីប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវសំណឹងដ៏ខ្ពស់ និងទីអង្គុយដ៏ប្រសើរ ជារបស់អរិយៈដូចម្ដេច។ ម្នាលព្រាហ្មណ៍ ក្នុងទីឯណោះ តថាគតនោះ ចូលទៅអាស្រ័យ នូវស្រុក ឬនិគមណា តថាគតនោះ ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ស្រុក ឬនិគមនោះឯង ដើម្បីបិណ្ឌបាត កាលតថាគតនោះ ត្រឡប់ពីបិណ្ឌបាត ក្នុងបច្ឆាភត្ត ចូលទៅកាន់ដងព្រៃ តថាគតនោះ ប្រមូលនូវស្មៅ ឬស្លឹកឈើទាំងនោះ ក្នុងដងព្រៃនោះ ឲ្យតាំងនៅក្នុងទី១ ហើយអង្គុយពែនភ្នែន ដំកល់កាយឲ្យត្រង់ ប្រុងស្មារតី ឆ្ពោះទៅកាន់កម្មដ្ឋាន តថាគតនោះ ដឹងយ៉ាងនេះថា រាគៈតថាគត បានលះបង់ហើយ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត
ID: 636853173365722151
ទៅកាន់ទំព័រ៖