ព្រះត្រៃបិដក ភាគ ៤១
ជាសភាវៈ ដល់នូវការសាបសូន្យ មានសភាពមិនកើតឡើងតទៅឡើយ ទោសៈតថាគត បានលះបង់ហើយ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ជាសភាវៈ ដល់នូវការសាបសូន្យ មានសភាពមិនកើតឡើងតទៅ មោហៈ តថាគត បានលះបង់ហើយ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ជាសភាវៈ ដល់នូវការសាបសូន្យ មានសភាពមិនកើតឡើងតទៅឡើយ។ ម្នាលព្រាហ្មណ៍ បើតថាគតនោះ ចង្រ្កមមានសភាពយ៉ាងនេះ ទីចង្រ្កមជារបស់អរិយៈនុ៎ះ រមែងមានដល់តថាគត ក្នុងសម័យនោះ ម្នាលព្រាហ្មណ៍ បើតថាគតនោះឈរ មានសភាពយ៉ាងនេះ... អង្គុយ... សម្រេចនូវសំណឹង សំណឹងដ៏ខ្ពស់ និងទីអង្គុយដ៏ប្រសើរ ជារបស់អរិយៈនុ៎ះ រមែងមានដល់តថាគតក្នុងសម័យនោះ។ ម្នាលព្រាហ្មណ៍ តថាគត ជាអ្នកបានតាមសេចក្ដីប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវសំណឹងដ៏ខ្ពស់ និងទីអង្គុយដ៏ប្រសើរជារបស់អរិយៈនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែកណាស់ តើមានបុគ្គលដទៃឯណា
ID: 636853173573544038
ទៅកាន់ទំព័រ៖