ព្រះត្រៃបិដក ភាគ ៤១
នឹងបានតាមសេចក្ដីប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវសំណឹងដ៏ខ្ពស់ និងទីអង្គុយដ៏ប្រសើរ ជារបស់អរិយៈ មានសភាពយ៉ាងនេះ លើកលែងតែព្រះគោតមដ៏ចំរើនចេញ។ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ដូចជាបុគ្គលផ្ងាររបស់ ដែលគេផ្កាប់ ឬបើករបស់ ដែលគេបិទបាំង ពុំនោះ ក៏ដូចគេប្រាប់ផ្លូវ ដល់បុគ្គលអ្នកវង្វេងទិស ពុំនោះសោត ដូចគេទ្រោលបំភ្លឺប្រទីបប្រេង ក្នុងទីងងឹត ឲ្យបុគ្គលអ្នកមានចក្ខុឃើញនូវរូបទាំងឡាយបាន យ៉ាងណាមិញ ធម៌ដែលព្រះគោតមដ៏ចំរើន សំដែងដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ។ យើងខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង សូមព្រះគោតមដ៏ចំរើន ទ្រង់ចាំទុកនូវយើងខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។
[៦៦] សម័យមួយ ព្រះដ៏មានព្រះភាគ គង់លើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង សរភបរិព្វាជក (បួសក្នុងព្រះពុទ្ធសាសនា) ទើបតែនឹង (សឹក) ចាកធម្មវិន័យនេះ បរិព្វាជកនោះ ដ៏ពោលពាក្យយ៉ាងនេះ
ID: 636853173787686286
ទៅកាន់ទំព័រ៖