ព្រះត្រៃបិដក ភាគ ៤១
[១៤] ម្នាលភិក្ខុទាំងឡាយ ស្ដេចចក្រពត្តិអង្គណា ប្រកបដោយធម៌
(១) ទ្រង់ធម៌
(២) ស្ដេចអង្គនោះ ទ្រង់ញុំាងចក្រ ដែលមិនមែនជារបស់ស្ដេច ឲ្យប្រព្រឹត្តទៅ។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះ មានភិក្ខុ ១រូប ក្រាបទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ចក្ររបស់ស្ដេចចក្រពត្តិ ប្រកបដោយធម៌ ទ្រង់ធម៌ តើដូចម្ដេច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលភិក្ខុ ចក្រនោះ ក៏គឺធម៌
(៣) ដូច្នេះ រួចទ្រង់ត្រាស់តទៅទៀតថា មា្នលភិក្ខុ ក្នុងលោកនេះ ស្ដេចចក្រពត្តិ ប្រកបដោយធម៌ ទ្រង់ធម៌ ទ្រង់អាស្រ័យធម៌តែមួយយ៉ាង ធ្វើសក្ការៈចំពោះធម៌ គោរពធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាទង់យស យកធម៌ជាអធិបតី ចាត់ចែងនូវការរក្សា ទប់ទល់គ្រប់គ្រង ប្រកបដោយធម៌ ចំពោះជនខាងក្នុង ម្នាលភិក្ខុ មួយទៀត ស្ដេចចក្រពត្តិ ប្រកបដោយធម៌ ទ្រង់ធម៌ ទ្រង់អាស្រ័យធម៌តែមួយយ៉ាង ធ្វើសក្ការៈចំពោះធម៌ គោរពធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ
(១) ប្រកបដោយកុសលកម្មបថ ទាំង១០។ (២) ញុំាងមហាជន ឲ្យត្រេកអរ ដោយកុសលកម្មបថ ១០។ (៣) សំដៅយកកុសលកម្មបថ។ អដ្ឋកថា។
ID: 636853056705529570
ទៅកាន់ទំព័រ៖