ព្រះត្រៃបិដក ភាគ ៤១
ធម៌របស់ពួកសមណសក្យបុត្តិយ៍ អ្នកបានដឹងហើយ ប្រសិនបើមិនទាន់គ្រប់គ្រាន់ដល់អ្នកទេ តថាគតនឹងបំពេញឲ្យ តែបើគ្រប់គ្រាន់ដល់អ្នកហើយ តថាគតនឹងអនុមោទនា។ សរភបរិព្វាជកក៏ស្ងៀម អស់វារៈ ២ ដង។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ទៅនឹងសរភបរិព្វាជកអស់វារៈ៣ ដងទៀតថា ម្នាលសរភៈ ធម៌របស់ពួកសមណសក្យបុត្តិយ៍ មានតែតថាគត ទើបឲ្យប្រាកដបានថា ម្នាលសរភៈ អ្នកចូរនិយាយទៅមើល ថាដូចម្ដេច ធម៌របស់ពួកសមណសក្យបុត្តិយ៍ ដែលអ្នកបានដឹងហើយ ប្រសិនបើមិនទាន់គ្រប់គ្រាន់ដល់អ្នកទេ តថាគត នឹងបំពេញឲ្យ តែបើគ្រប់គ្រាន់ដល់អ្នកហើយ តថាគតនឹងអនុមោទនា។ សរភបរិព្វាជក ក៏ស្ងៀមអស់វារៈ៣ដង។ លំដាប់នោះ បរិព្វាជកទាំងនោះ បាននិយាយទៅនឹងសរភបរិព្វាជក ដូច្នេះថា ម្នាលអាវុសោសរភៈ អ្នកគប្បីសូមនូវវត្ថុណា ចំពោះព្រះសមណគោតម ឯព្រះសមណគោតមទ្រង់បវារណាវត្ថុនោះឯងដល់អ្នក ម្នាលអាវុសោសរភៈ អ្នកចូរនិយាយទៅមើលថា ដូចម្ដេច ធម៌របស់ពួកសមណសក្យបុត្តិយ៍ អ្នកបានដឹងហើយ ប្រសិនបើមិនទាន់គ្រប់គ្រាន់ដល់អ្នកទេ ព្រះសមណគោតម
ID: 636853174316026505
ទៅកាន់ទំព័រ៖