ព្រះត្រៃបិដក ភាគ ៤១

​នឹង​បំពេញ​ឲ្យ​ ​តែបើ​គ្រប់គ្រាន់​ដល់​អ្នក​ហើយ​ ​ព្រះសមណគោតម​ ​នឹង​ទទួល​អនុមោទនា​។​ ​កា​លប​រិ​ព្វា​ជ​ក​ទាំងនោះ​និយាយ​យ៉ាងនេះ​ហើយ​ ​សរ​ភ​បរិ​ព្វា​ជ​ក​ ​ក៏​នៅ​ស្ងៀម​ ​មានមុខ​សំយុង​ចុះ​ ​មានក​ឱន​ចុះ​ ​មានមុខ​ជ្រប់​ចុះ​ ​ស្រពោន​មុខ​ ​រក​និយាយ​តបត​ ​មកវិញ​មិន​រួច​ឡើយ​ ​ក៏​អង្គុយ​ទៅ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ជ្រាប​ថា​ ​សរ​ភ​បរិ​ព្វា​ជ​ក​ ​នៅ​ស្ងៀម​ ​មានមុខ​សំយុង​ចុះ​ ​មានក​ឱន​ចុះ​ ​មានមុខ​ជ្រប់​ចុះ​ ​ស្រពោន​ ​មិន​និយាយ​តប​ហើយ​ ​ក៏​ទ្រង់​ត្រាស់​ទៅ​នឹង​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​ដូច្នេះ​ថា​ ​ម្នា​លប​រិ​ព្វា​ជ​ក​ទាំងឡាយ​ ​បុគ្គល​ណា​ ​ពោល​ចំពោះ​តថាគត​ ​យ៉ាងនេះ​ថា​ ​ធម៌​ទាំងនេះ​ ​ដែល​ព្រះអង្គ​ជា​សម្មាសម្ពុទ្ធ​ ​គ្រាន់តែ​ប្ដេជ្ញា​ ​មិនទាន់​បាន​ត្រាស់​ដឹង​ទេ​ ​តថាគត​ ​គប្បី​សាកសួរ​ ​ដេញដោល​ ​ឈ្លេចឈ្លី​មែនទែន​ ​ចំពោះ​បុគ្គល​នោះ​ ​ក្នុង​ពាក្យ​ដែល​តថាគត​ ​បាន​សំដែង​ហើយ​នោះ​ ​បុគ្គល​នោះ​ឯង​ ​កាលបើ​ត្រូវ​តថាគត​ ​សាកសួរ​ ​ដេញដោល​ ​ឈ្លេចឈ្លី​មែនទែន​ ​ក៏​ឥតមាន​ហេតុ​ ​ឥតមាន​ឱ​កាល​ ​គួរ​នឹង​ឲ្យ​បុគ្គល​នោះ​ ​មិនដល់​នូវ​ឋានៈ​ ​៣​ ​ឋានៈ​ណាមួយ​ ​គឺ​បំបិទ​ពាក្យ​ដទៃ​ ​ដោយ​ពាក្យ​ដទៃ​ ​ឬ​នាំពាក្យ​ពី​ខាងក្រៅ​ចេញ១​ ​បញ្ចេញ​នូវ​សេចក្ដី​ក្រោធ​ផង​ ​នូវ​ទោសៈ​ផង​ ​នូវ​អាការ​មិន​ត្រេកអរ​ផង​ ​១​ ​មាន​សភាព​ស្ងៀម​ ​មានមុខ​សំយុង​ចុះ
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 636853174507857477
ទៅកាន់ទំព័រ៖