ព្រះត្រៃបិដក ភាគ ៤១

​មានក​ឱន​ចុះ​ ​មានមុខ​ជ្រប់​ចុះ​ ​ស្រពោន​ ​រក​និយាយ​តបត​ ​មកវិញ​មិន​រួច​ ​នឹង​អង្គុយ​នៅ១​ ​ដូច​ជា​សរ​ភ​បរិ​ព្វា​ជ​ក​។​ ​ម្នា​លប​រិ​ព្វា​ជ​ក​ទាំងឡាយ​ ​បុគ្គល​ណា​ ​គប្បី​ពោល​ ​ចំពោះ​តថាគត​ ​យ៉ាងនេះ​ថា​ ​អាសវៈ​ទាំងនេះ​ ​ដែល​ព្រះអង្គ​ ​ជា​ខីណា​សវៈ​ ​គ្រាន់តែ​ប្ដេជ្ញា​ ​មិនទាន់​បាន​អស់រលីង​ទេ​ ​តថាគត​ ​គប្បី​សាកសួរ​ ​ដេញដោល​ ​ឈ្លេចឈ្លី​មែនទែន​ ​ចំពោះ​បុគ្គល​នោះ​ ​ក្នុង​ពាក្យ​ដែល​តថាគត​ ​សំដែង​ហើយ​នោះ​ ​បុគ្គល​នោះ​ឯង​ ​កាលបើ​ត្រូវ​តថាគត​សាកសួរ​ ​ដេញដោល​ ​ឈ្លេចឈ្លី​មែនទែន​ ​ក៏​ឥតមាន​ហេតុ​ ​ឥតមាន​ឱកាស​ ​គួរ​នឹង​ឲ្យ​បុគ្គល​នោះ​ ​មិនដល់​នូវ​ឋានៈ​ ​៣​ ​ឋានៈ​ណាមួយ​ ​គឺ​បំបិទ​ពាក្យ​ដទៃ​ដោយ​ពាក្យ​ដទៃ​ ​ឬ​នាំពាក្យ​ខាងក្រៅ​ចេញ​ ​១​ ​បញ្ចេញ​នូវ​សេចក្ដី​ក្រោធ​ផង​ ​នូវ​ទោសៈ​ផង​ ​នូវ​អាការ​មិន​ត្រេកអរ​ផង​ ​១​ ​មាន​សភាព​ស្ងៀម​ ​មានមុខ​សំយុង​ចុះ​ ​មានក​ឱន​ចុះ​ ​មានមុខ​ជ្រប់​ចុះ​ ​ស្រពោន​ ​រក​និយាយ​តបត​ ​មកវិញ​មិន​រួច​ ​និង​អង្គុយ​នៅ១​ ​ដូច​ជា​សរ​ភ​បរិ​ព្វា​ជ​ក​។​ ​ម្នា​លប​រិ​ព្វា​ជ​ក​ទាំងឡាយ​ ​បុគ្គល​ណា​ ​គប្បី​ពោល​ ​ចំពោះ​តថាគត​ ​យ៉ាងនេះ​ថា​ ​ធម៌​ ​គឺ​សច្ចៈ​ ​៤​ ​ដែល​ព្រះអង្គ​សំដែង​ហើយ​ ​ដើម្បី​ប្រយោជន៍​ដល់​មគ្គ​ ​និង​ផល​ណា​ ​ធម៌​នោះ​ ​មិន​ប្រព្រឹត្តទៅ​ ​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636853174672586899
ទៅកាន់ទំព័រ៖