ព្រះត្រៃបិដក ភាគ ៤១
ដើម្បីឲ្យអស់ទៅនៃទុក្ខ ដោយប្រពៃ ដល់បុគ្គលអ្នកធ្វើ ដើម្បីមគ្គផលនោះទេ តថាគត គប្បីសាកសួរ ដេញដោល ឈ្លេចឈ្លីមែនទែន ចំពោះបុគ្គលនោះ ក្នុងធម៌ដែលតថាគតសំដែងហើយ បុគ្គលនោះឯង កាលបើត្រូវតថាគតសាកសួរ ដេញដោល ឈ្លេចឈ្លីមែនទែន ក៏ឥតមានហេតុ ឥតមានឱកាស គួរនឹងឲ្យបុគ្គលនោះ មិនដល់នូវឋានៈ ៣ ឋានៈណាមួយ គឺបំបិទពាក្យដទៃ ដោយពាក្យដទៃ ឬនាំពាក្យខាងក្រៅចេញ១ បញ្ចេញនូវសេចក្ដីក្រោធផង នូវទោសៈផង នូវអាការមិនត្រេកអរផង១មានសភាពស្ងៀម មានមុខសំយុងចុះ មានកឱនចុះ មានមុខជ្រប់ចុះ ស្រពោន រកនិយាយតបត មកវិញមិនរួច និងអង្គុយនៅ ១ ដូចជាសរភបរិព្វាជក។ លំដាប់នោះ ព្រះមានព្រះភាគ បន្លឺនូវសីហនាទ អស់វារៈ ៣ដង ក្នុងបរិព្វាជការាម ជិតឆ្នេរស្ទឹងសប្បិនី ហើយហោះទៅកាន់វេហាស៍។ កាលដែលព្រះដ៏មានព្រះភាគ ទ្រង់និមន្តមិនយូរប៉ុន្មាន បរិព្វាជកទាំងនោះ ក៏និយាយចាក់ដោត ទៅនឹងសរភបរិព្វាជក ដោយជន្លួញ គឺសំដី ដោយជុំវិញថា ម្នាលអាវុសោ សរភៈ ប្រៀបដូចជាចចកចាស់ ក្នុងព្រៃធំ គិតថា អញនឹងបន្លឺ នូវសីហនាទ
ID: 636853174836366267
ទៅកាន់ទំព័រ៖