ព្រះត្រៃបិដក ភាគ ៤១

​ហើយក៏​បន្លឺ​នូវ​សំឡេង​ ​ជា​សំឡេង​ចចក​ដដែល​ ​បន្លឺ​នូវ​សំឡេង​ ​ក៏​នៅជា​សំឡេងស្អា​ដដែល​ ​យ៉ាងណាមិញ​ ​ម្នាល​អាវុ​សា​ ​សរ​ភៈ​ ​អ្នក​វៀរចាក​ព្រះសមណគោតម​ចេញ​ ​គិតថា​ ​អញ​នឹង​បន្លឺ​ ​នូវ​សីហនាទ​ ​ហើយក៏​បន្លឺ​ដូចជា​សំឡេង​របស់​ចចក​ ​ដែល​បន្លឺ​នូវ​សំឡេង​ ​ក៏​នៅជា​សំឡេងស្អា​ដដែល​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​អាវុសោ​ ​សរ​ភៈ​ ​ប្រៀប​ដូចជា​មាន់ញី​ ​គិតថា​ ​អញ​នឹង​រងាវ​ ​ឲ្យ​ដូចជា​មាន់ឈ្មោល​ ​ហើយក៏​រងាវ​ជា​សំឡេង​មាន់ញី​ដដែល​ ​យ៉ាងណាមិញ​ ​ម្នាល​អាវុសោ​សរ​ភៈ​ ​អ្នក​វៀរចាក​ព្រះសមណគោតម​ចេញ​ ​គិតថា​ ​អញ​នឹង​រងាវ​ ​ឲ្យ​ដូចជា​មាន់ឈ្មោល​ ​ហើយ​រងាវ​ជា​សំឡេង​មាន់ញី​ដដែល​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​អាវុសោ​សរ​ភៈ​ ​ប្រៀប​ដូច​គោបា​ ​សំគាល់​នូវ​សំឡេង​ ​ដែល​ខ្លួន​គប្បី​បន្លឺ​ឡើង​ដ៏​ខ្លាំង​ ​ក្នុង​រោងគោ​ ​ដែល​មិន​មាន​គោបា​ ​យ៉ាងណាមិញ​ ​ម្នាល​អាវុសោ​សរ​ភៈ​ ​អ្នក​វៀរចាក​ព្រះសមណគោតម​ចេញ​ហើយ​ ​សំគាល់​នូវ​សំឡេង​ ​ដែល​ខ្លួន​គប្បី​បន្លឺ​ឡើង​ខ្លាំង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​លំដាប់​នោះ​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​ពោល​ពាក្យចាក់ដោត​ ​ចំ​ពោះ​សរ​ភ​បរិ​ព្វា​ជ​ក​ ​ដោយ​ជន្លួញ​ ​គឺ​ ​ពាក្យ​ដោយ​ជុំវិញ​។​ ​
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636853174999295586
ទៅកាន់ទំព័រ៖