ព្រះត្រៃបិដក ភាគ ៤១

 [​៦៧​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្ដេច​ទៅកាន់​ចារិក​ ​ក្នុង​កោសល​ជនបទ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​ ​ក៏បាន​ទៅដល់​និគម​ឈ្មោះ​ ​កេស​បុត្រ​ ​របស់​ពួក​ក្សត្រិយ៍​ឈ្មោះ​ ​កា​លា​មៈ​។​ ​ពួក​កាលាម​ក្សត្រិយ៍​ ​នៅក្នុង​កេស​បុត្ត​និគម​ ​បានឮ​ដំណឹង​ហើយ​ ​ប្រកាសប្រាប់​គ្នា​ថា​ ​ម្នាល​គ្នាយើង​ដ៏​ចំរើន​ ​បានឮ​ថា​ ​ព្រះសមណគោតម​ជា​សក្យ​បុត្រ​ ​ចេញពី​សក្យត្រកូល​ ​បួស​ហើយ​ ​បាន​មកដល់​កេស​បុត្ត​និគម​ ​កិត្តិស័ព្ទ​សរសើរ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ឯង​ ​ពីរោះ​ ​ល្បី​ខ្ចរខ្ចាយ​យ៉ាងនេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​ ​ជា​ព្រះអរហន្ត​ ​ទ្រង់​ត្រាស់​ដឹង​នូវ​ធម៌​ទាំងពួង​ ​ដោយ​ព្រះអង្គ​ឯង​ ​ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ទ្រង់​មានដំណើរ​ល្អ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​លោក​ ​ទ្រង់​ប្រសើរ​ជាង​សត្វលោក​ ​ទ្រង់​ទូន្មាន​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​ ​ជា​សាស្ដាចារ្យ​ ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ទ្រង់​ត្រាស់​ដឹង​ ​នូវ​ចតុរារិយសច្ច​ ​ទ្រង់​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​ ​ទ្រង់​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ឧត្ដម​ ​ដោយ​ព្រះអង្គ​ឯង​ ​នូវ​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​នូវ​ពពួកសត្វ​ ​ព្រមទាំង​ពួក​សមណព្រាហ្មណ៍​ ​និង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ហើយ​អាច​ប្រកាស​បាន​ ​ព្រះអង្គ​ ​ទ្រង់​សំដែងធម៌​ ​ពីរោះ​បទ​ដើម​ ​ពីរោះ​បទ​កណ្ដាល​ ​ពីរោះ​បទ​ចុង​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 636853175190266509
ទៅកាន់ទំព័រ៖