ព្រះត្រៃបិដក ភាគ ៤១
ព្រះអង្គ ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ដំណើរដែលបានឃើញ បានជួបនឹងព្រះអរហន្តទាំងឡាយ មានសភាពដូច្នោះ ជាការប្រពៃពេកណាស់។ លំដាប់នោះ ពួកកាលាមក្សត្រិយ៍ នៅក្នុងកេសបុត្តនិគម បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ពួកខ្លះ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ពួកខ្លះ ក៏ធ្វើសេចក្ដីរីករាយ ជាមួយព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ពួកខ្លះ ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ អង្គុយក្នុងទីសមគួរ ពួកខ្លះ ប្រកាសនាម និងគោត្ត អង្គុយក្នុងទីសមគួរ ពួកខ្លះ អង្គុយស្ងៀម ក្នុងទីសមគួរ។ លុះពួកកាលាមក្សត្រ ក្នុងកេសបុត្តនិគម អង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះដ៏ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍មួយពួក មកកាន់កេសបុត្តនិគម សមណព្រាហ្មណ៍ទាំងនោះ សំដែងប្រកាស នូវវាទៈគឺ លទ្ធិរបស់ខ្លួនឯង បៀតបៀន មើលងាយ បង្អាប់បង្អោន លើកទំលាក់នូវវាទៈរបស់បុគ្គលដទៃ បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍ដទៃ មួយពួកទៀត មកកាន់កេសបុត្តនិគម
ID: 636853175357456072
ទៅកាន់ទំព័រ៖