ព្រះត្រៃបិដក ភាគ ៤១

​ធម៌​ទាំងនេះ​ ​បុគ្គល​ ​បាន​សមាទាន​ ​ពេញលេញ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្ដីទុក្ខ​ ​ម្នាល​កាលាម​ក្សត្រិយ៍​ទាំងឡាយ​ ​ក្នុង​កាលនោះ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​ចោលចេញ​។​ ​ម្នាល​កាលាម​ក្សត្រិយ៍​ ​អ្នក​សំគាល់​ ​នូវ​ហេតុ​នោះ​ ​ដូចម្ដេច​ ​លោភៈ​ ​កាល​កើតឡើង​ ​ក៏​កើតឡើង​ក្នុង​សន្ដាន​ ​របស់​បុរស​ ​ដើម្បី​ជា​ប្រយោជន៍​ ​ឬ​ ​ដើម្បិ​មិនជា​ប្រយោជន៍​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដើម្បី​មិនជា​ប្រយោជន៍​ទេ​។​ ​ម្នាល​កាលាម​ក្សត្រិយ៍​ ​ចុះ​បុរស​បុគ្គល​នេះ​ ​ជា​អ្នក​ល្មោភ​ ​ត្រូវ​សេចក្ដី​លោភ​គ្រប​សង្កត់​ ​មានចិត្ត​ត្រូវ​សេចក្ដី​លោភ​រួបរឹត​ ​រមែង​សម្លាប់​នូវ​សត្វ​មានជីវិត​ខ្លះ​ ​កាន់​យក​នូវ​ទ្រព្យ​ ​ដែល​បុគ្គល​ដទៃ​មិនបាន​ឲ្យ​ខ្លះ​ ​គប់​រក​នូវ​ភរិយា​អ្នកដទៃ​ខ្លះ​ ​និយាយ​កុហក​ខ្លះ​ ​ដឹកនាំ​បុគ្គល​ដទៃ​ដើម្បី​ហេតុ​នោះ​ខ្លះ​ ​ហេតុនេះ​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​ទុក្ខ​អស់​កាល​ដ៏​អង្វែង​ ​ដល់​បុគ្គល​នោះ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យ៉ាងហ្នឹងហើយ​។​ ​ម្នាល​កាលាម​ក្សត្រិយ៍​ ​អ្នក​សំគាល់ហេតុ​នោះ​ ​ដូចម្ដេច​ ​ទោសៈ​ ​កាល​កើតឡើង​ ​ក៏​កើតឡើង​ ​ក្នុង​សន្ដាន​នៃ​បុរស​ ​ដើម្បី​ជា​ប្រយោជន៍​ ​ឬ​ ​ដើម្បី​មិនជា​ប្រយោជន៍​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដើម្បី​មិនជា​ប្រយោជន៍​ទេ​។​ ​ម្នាល​កាលាម​ក្សត្រិយ៍​ ​ចុះ​បុរស​បុគ្គល​នេះ​ ​ជា​អ្នក​ប្រទូស្ត​ ​ត្រូវ​ទោសៈ​គ្រប​សង្កត់​ ​មានចិត្ត​ត្រូវ​ទោសៈ​រួបរឹត​ ​រមែង​សម្លាប់​នូវ​សត្វ​មានជីវិត​ខ្លះ​ ​រមែង​កាន់​យក​ទ្រព្យ​ ​របស់​បុគ្គល​ដទៃ​ ​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636853175731587471
ទៅកាន់ទំព័រ៖