ព្រះត្រៃបិដក ភាគ ៤១
ដែលគេមិនបានឲ្យខ្លះ គប់រកនូវភរិយាអ្នកដទៃខ្លះ និយាយកុហកខ្លះ ដឹកនាំបុគ្គលដទៃដើម្បីហេតុនោះខ្លះ ហេតុនេះ ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខអស់កាលជាអង្វែង ដល់បុគ្គលនោះឬទេ។ បពិត្រព្រះអង្គដ៏ចំរើន យ៉ាងហ្នឹងហើយ។ ម្នាលកាលាមក្សត្រិយ៍ អ្នកសំគាល់ហេតុនោះ ដូចម្ដេច មោហៈ កាលកើតឡើង ក៏កើតឡើងក្នុងសន្ដាន នៃបុរស ដើម្បីជាប្រយោជន៍ ឬ ដើម្បីមិនជាប្រយោជន៍ទេ។ បពិត្រព្រះអង្គដ៏ចំរើន ដើម្បីមិនជាប្រយោជន៍ទេ។ ម្នាលកាលាមក្សត្រិយ៍ ចុះបុរសបុគ្គលនេះ ជាអ្នកវង្វេង ត្រូវមោហៈគ្របសង្កត់ មានចិត្តត្រូវមោហៈរួបរឹត រមែងសម្លាប់សត្វមានជីវិតខ្លះ កាន់យកទ្រព្យ របស់បុគ្គលដទៃ ដែលគេមិនបានឲ្យខ្លះ គប់រកនូវភរិយាអ្នកដទៃខ្លះ និយាយកុហកខ្លះ បបួលបុគ្គលដទៃ ដើម្បីហេតុនោះខ្លះ ហេតុនេះប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ អស់កាលជាអង្វែង ដល់បុគ្គលនោះឬទេ។ បពិត្រព្រះអង្គដ៏ចំរើន យ៉ាងហ្នឹងហើយ។ ម្នាលកាលាមក្សត្រិយ៍ អ្នកសំគាល់ហេតុនោះ ដូចម្ដេច ធម៌នេះជាកុសល ឬជាអកុសល។ ជាអកុសល ព្រះអង្គ។ ជាធម៌ប្រកបដោយទោស ឬមិនប្រកបដោយទោសទេ។ ជាធម៌ប្រកបដោយទោស ព្រះអង្គ។ ជាធម៌ដែលអ្នកប្រាជ្ញតិះដៀល ឬអ្នកប្រាជ្ញសរសើរ។ ជាធម៌ ដែលអ្នកប្រាជ្ញតិះដៀល ព្រះអង្គ។ ធម៌ទាំងនេះ ដែលបុគ្គលសមាទានពេញលេញហើយ
ID: 636853175936889213
ទៅកាន់ទំព័រ៖