ព្រះត្រៃបិដក ភាគ ៤១

​អ្នក​កុំ​ប្រកាន់​ ​ដោយ​គ្រាន់តែ​ឮ​តាម​គ្នា​ ​កុំ​ប្រកាន់​តាម​ពាក្យបរម្បរា​ ​កុំ​ប្រកាន់​ដោយ​បានឮ​ថា​ដូច្នេះ​ ​កុំ​ប្រកាន់​ដោយអាង​ក្បួនតម្រា​ ​កុំ​ប្រកាន់​តាម​ហេតុ​ដែល​ត្រិះរិះ​ ​កុំ​ប្រកាន់​ដោយ​កាត់​ដំរួយ​ផ្សែផ្សំ​ ​កុំ​ប្រកាន់​ដោយ​គ្រាន់តែ​ត្រិះរិះ​ ​នូវ​អាការ​ ​កុំ​ប្រកាន់​ដោយ​សេចក្ដី​ពេញចិត្ត​ ​តាម​ការពិនិត្យ​ថា​សមនឹង​សេចក្ដីយល់​ឃើញ​ ​កុំ​ប្រកាន់​ដោយ​យល់ថា​ ​មាន​សភាព​គួរ​ ​(​ជឿ​)​ ​កុំ​ប្រកាន់​ដោយ​គិតថា​ ​សមណៈ​ ​(​នេះ​)​ ​ជា​គ្រូ​របស់​យើង​ ​ម្នាល​កាលាម​ក្សត្រិយ៍​ ​កាលណាបើ​អ្នកដឹង​ ​ដោយខ្លួនឯង​ថា​ ​ធម៌​ទាំងនេះ​ ​ជាកុសល​ ​ធម៌​ទាំងនេះ​ ​មិន​មានទោស​ ​ធម៌​ទាំងនេះ​ ​ដែល​អ្នកប្រាជ្ញ​សរសើរ​ ​ធម៌​ទាំងនេះ​ ​ដែល​បុគ្គល​សមាទាន​ពេញលេញ​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្ដីសុខ​ ​ម្នាល​កាលាម​ក្សត្រិយ៍​ ​ក្នុង​កាលនោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ដល់​នូវ​ធម៌​ទាំងនោះ​ ​ហើយ​នៅ​។​ ​ម្នាល​កាលាម​ក្សត្រិយ៍​ ​អ្នក​សំគាល់ហេតុ​នោះ​ ​ដូចម្ដេច​ ​អលោភៈ​ ​កាល​កើតឡើង​ ​ក៏​កើត​ក្នុង​សន្ដាន​ ​របស់​បុរស​ ​ដើម្បី​ជា​ប្រយោជន៍​ ​ឬមិន​ជា​ប្រយោជន៍​ទេ​។​ ​ដើម្បី​ជា​ប្រយោជន៍​ ​ព្រះអង្គ​។​ ​ម្នាល​កាលាម​ក្សត្រិយ៍​ ​ចុះ​បុរស​បុគ្គល​នេះ​ ​ជា​អ្នក​មិន​ល្មោភ​ ​មិន​ត្រូវ​សេចក្ដី​លោភ​គ្រប​សង្កត់​ ​មានចិត្ត​មិន​ត្រូវ​សេចក្ដី​លោភ​រួបរឹត​ ​មិន​សម្លាប់សត្វ​ ​មិន​កាន់​យក​នូវ​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​មិន​គប់​រក​ភរិយា​អ្នកដទៃ​ ​មិន​និយាយ​កុហក
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 636853176302800142
ទៅកាន់ទំព័រ៖