ព្រះត្រៃបិដក ភាគ ៤១

​ទាំង​មិនបាន​ដឹកនាំ​អ្នកដទៃ​ ​ដើម្បី​ហេតុ​នោះ​ ​តើ​ហេតុនេះ​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្ដីសុខ​ ​អស់​កាល​ជា​អង្វែង​ ​ដល់​បុគ្គល​នោះ​ដែរ​ឬ​។​ ​យ៉ាងហ្នឹងហើយ​ ​ព្រះអង្គ​។​ ​ម្នាល​កាលាម​ក្សត្រិយ៍​ ​អ្នក​សំគាល់ហេតុ​នោះ​ ​ដូចម្ដេច​ ​អទោសៈ​ ​កាល​កើតឡើង​ ​ក៏​កើតឡើង​ក្នុង​សន្ដាន​ ​របស់​បុរស​ដើម្បី​ជា​ប្រយោជន៍​ ​ឬ​ដើម្បី​មិនជា​ប្រយោជន៍​ទេ​។​ ​ដើម្បី​ជា​ប្រយោជន៍​ ​ព្រះអង្គ​។​ ​ម្នាល​កាលាម​ក្សត្រិយ៍​ ​ចុះ​បុរស​បុគ្គល​នេះ​ ​ជា​អ្នក​មិន​ប្រទូស្ត​ ​មិន​ត្រូវ​ទោសៈ​គ្រប​សង្កត់​ ​មានចិត្ត​មិន​ត្រូវ​ទោសៈ​រួបរឹត​ ​មិន​សម្លាប់សត្វ​ ​មិន​កាន់​យក​នូវ​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​មិន​គប់​រក​ភរិយា​អ្នកដទៃ​ ​មិន​និយាយ​កុហក​ ​ទាំង​មិនបាន​ដឹកនាំ​បុគ្គល​ដទៃ​ ​ដើម្បី​ហេតុ​នោះ​ ​តើ​ហេតុនេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្ដីសុខ​ ​អស់​កាល​ជា​អង្វែង​ ​ដល់​បុគ្គល​នោះ​ដែរ​ឬ​។​ ​យ៉ាងហ្នឹងហើយ​ ​ព្រះអង្គ​។​ ​ម្នាល​កាលាម​ក្សត្រិយ៍​ ​អ្នក​សំគាល់ហេតុ​នោះ​ ​ដូចម្ដេច​ ​អមោហៈ​ ​កាល​កើតឡើង​ ​ក៏​កើតឡើង​ក្នុង​សន្ដាន​ ​របស់​បុរស​ ​ដើម្បី​ជា​ប្រយោជន៍​ ​ឬ​ដើម្បី​មិនជា​ប្រយោជន៍​ទេ​។​ ​ដើម្បី​ជា​ប្រយោជន៍​ ​ព្រះអង្គ​។​ ​ម្នាល​កាលាម​ក្សត្រិយ៍​ ​ចុះ​បុរស​បុគ្គល​នេះ​ ​ជា​អ្នក​មិន​វង្វេង​ ​មិន​ត្រូវ​មោហៈ​គ្រប​សង្កត់​ ​មានចិត្ត​មិន​ត្រូវ​មោហៈ​រួបរឹត​ ​មិន​សម្លាប់សត្វ​ ​មិន​កាន់​យក​នូវ​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​មិន​គប់​រក​ភរិយា​អ្នកដទៃ​ ​មិន​និយាយ​កុហក​
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 636853176502401559
ទៅកាន់ទំព័រ៖