ព្រះត្រៃបិដក ភាគ ៤១
ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសតូចៗ មានចិត្តប្រកបដោយឧបេក្ខា ជាចិត្តទូលាយ ដល់នូវសភាវៈធំ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ដោយអាការទាំងពួង ក្នុងទីទាំងពួង។ ម្នាលកាលាមក្សត្រិយ៍ អរិយសាវកនោះឯង មិនមានចិត្តចងពៀរយ៉ាងនេះ មិនមានចិត្តព្យាបាទយ៉ាងនេះ មិនមានចិត្តសៅហ្មងយ៉ាងនេះ មានចិត្តស្អាត យ៉ាងនេះហើយ ជាអ្នកបាននូវអានិសង្ស ៤ យ៉ាង ក្នុងបច្ចុប្បន្ន បើបរលោកមាន ផល និងវិបាក នៃអំពើទាំងឡាយ ដែលបុគ្គលធ្វើល្អ និងអាក្រក់ក៏មាន លុះអាត្មាអញ ទំលាយរាងកាយ ស្លាប់ទៅ នឹងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ដោយហេតុណា ហេតុនោះ ជាឋានៈ នេះជាអានិសង្ស ទី១ ដែលអរិយសាវកនោះ បានហើយ។ បើបរលោកមិនមាន ផលនិងវិបាក នៃអំពើដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់ ក៏មិនមាន អាត្មាអញរក្សានូវខ្លួន ឲ្យជាបុគ្គលមិនមានពៀរ មិនមានព្យាបាទ មិនមានទុក្ខ មានតែសេចក្ដីសុខ ក្នុងបច្ចុប្បន្ននេះឯង នេះជាអានិសង្ស ទី ២ ដែលអរិយសាវកនោះបានហើយ។ បើអំពើអាក្រក់ ដែលបុគ្គលធ្វើហើយ ឈ្មោះថា បានធ្វើហើយ
ID: 636853177090905219
ទៅកាន់ទំព័រ៖