ព្រះត្រៃបិដក ភាគ ៤១

​អញ​មិនដែល​គិត​នូវ​អំពើអាក្រក់​ ​របស់​បុគ្គល​ណាមួយ​ ​សេចក្ដីទុក្ខ​ ​នឹង​ពាល់ត្រូវ​នូវ​អាត្មាអញ​ ​ដែល​មិនបាន​ធ្វើ​ ​នូវ​អំពើអាក្រក់​អំពី​ទីណា​បាន​ ​នេះ​ជា​អានិសង្ស​ ​ទី៣​ ​ដែល​អរិយ​សាវក​នោះ​ ​បាន​ហើយ​។​ ​បើ​អំពើអាក្រក់​ ​ដែល​បុគ្គល​ធ្វើ​ហើយ​ ​ឈ្មោះថា​ ​មិនបាន​ធ្វើ​ ​អាត្មាអញ​ ​នឹង​ពិចារណា​ឃើញច្បាស់​ ​នូវ​ខ្លួន​ដ៏​បរិសុទ្ធ​ ​ដោយហេតុ​ទាំងពីរ​ ​ក្នុង​លោក​នេះ​ ​នេះ​ជា​អានិសង្ស​ ​ទី៤​ ​ដែល​អរិយ​សាវក​នោះ​ ​បាន​ហើយ​។​ ​ម្នាល​កាលាម​ក្សត្រិយ៍​ ​អរិយ​សាវក​នោះ​ឯង​ ​មិន​មានចិត្ត​ប្រកបដោយ​ពៀរ​ ​យ៉ាងនេះ​ ​មិន​មានចិត្ត​ព្យាបាទ​ ​យ៉ាងនេះ​ ​មិន​មានចិត្ត​សៅហ្មង​ ​យ៉ាងនេះ​ ​មានចិត្ត​បរិសុទ្ធ​ ​យ៉ាងនេះ​ ​នេះ​ជា​អានិសង្ស​ ​៤យ៉ាង​ ​ដែល​អរិយ​សាវក​នោះ​ ​បាន​ក្នុង​បច្ចុប្បន្ន​ ​។​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហេតុ​នុ៎ះ​ ​យ៉ាងនេះ​ឯង​ ​បពិត្រ​ព្រះ​សុគត​ ​ហេតុ​នុ៎ះ​ ​យ៉ាងនេះ​ឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អរិយ​សាវក​នោះ​ឯង​ ​មិន​មានចិត្ត​ប្រកបដោយ​ពៀរ​យ៉ាងនេះ​ ​មិន​មានចិត្ត​ព្យាបាទ​យ៉ាងនេះ​ ​មិន​មានចិត្ត​សៅហ្មង​យ៉ាងនេះ​ ​មានចិត្ត​បរិសុទ្ធ​យ៉ាងនេះ​ ​ទើប​អរិយ​សាវក​នោះ​ ​បាន​នូវ​អានិសង្ស៤យ៉ាង​ ​ក្នុង​បច្ចុប្បន្ន​ ​
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 636853177258624812
ទៅកាន់ទំព័រ៖