ព្រះត្រៃបិដក ភាគ ៤១

​យក​ធម៌​ជា​ទង់ជ័យ​ ​យក​ធម៌​ជា​ទង់​យស​ ​យក​ធម៌​ជា​អធិបតី​ ​ចាត់ចែង​នូវ​ការ​រក្សា​ ​ទប់ទល់​ ​គ្រប់គ្រង​ ​ប្រកបដោយ​ធម៌​ ​ចំពោះ​កាយ​កម្ម​ថា​ ​កាយ​កម្ម​បែបនេះ​ ​គួរ​សេព​ ​កាយ​កម្ម​បែបនេះ​ ​មិន​គួរ​សេព​ឡើយ​។​ ​ម្នាល​ភិក្ខុ​ ​មួយទៀត​ ​ព្រះ​តថាគត​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ប្រកបដោយ​ធម៌​ ​ទ្រង់ធម៌​ ​អាស្រ័យ​ធម៌​តែមួយ​យ៉ាង​ ​ធ្វើសក្ការៈ​ចំពោះ​ធម៌​ ​គោរព​ធម៌​ ​កោតក្រែង​ធម៌​ ​យក​ធម៌​ជា​ទង់ជ័យ​ ​យក​ធម៌​ជា​ទង់​យស​ ​យក​ធម៌​ជា​អធិបតី​ ​ចាត់ចែង​នូវ​ការ​រក្សា​ ​ទប់ទល់​ ​គ្រប់គ្រង​ ​ប្រកបដោយ​ធម៌​ ​ចំពោះ​វចីកម្ម​ថា​ ​វចីកម្ម​បែបនេះ​ ​គួរ​សេព​ ​វចីកម្ម​បែបនេះ​ ​មិន​គួរ​សេព​ឡើយ​។​ ​ម្នាល​ភិក្ខុ​ ​មួយទៀត​ ​ព្រះ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ប្រកបដោយ​ធម៌​ ​ទ្រង់ធម៌​ ​អាស្រ័យ​ធម៌​តែមួយ​យ៉ាង​ ​ធ្វើសក្ការៈ​ចំពោះ​ធម៌​ ​គោរព​ធម៌​ ​កោតក្រែង​ធម៌​ ​យក​ធម៌​ជា​ទង់ជ័យ​ ​យក​ធម៌​ជា​ទង់​យស​ ​យក​ធម៌​ជា​អធិបតី​ ​ចាត់ចែង​នូវ​ការ​រក្សា​ ​ទប់ទល់​ ​គ្រប់គ្រង​ប្រកបដោយ​ធម៌​ ​ចំពោះ​មនោ​កម្ម​ថា​ ​មនោ​កម្ម​បែបនេះ​ ​គួរ​សេព​ ​មនោ​កម្ម​បែបនេះ​ ​មិន​គួរ​សេព​ឡើយ​។​ ​ម្នាល​ភិក្ខុ​ ​ព្រះ​តថាគត​នោះ​ឯង​ ​
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636853057218878931
ទៅកាន់ទំព័រ៖