ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​សា​ឡ្ហៈ​ ​និង​រោ​ហនៈ​ ​បុគ្គល​អ្នក​ល្មោភ​ច្រើន​ ​ដោយ​អភិជ្ឈា​នេះ​ ​រមែង​សម្លាប់សត្វ​ខ្លះ​ ​កាន់​យក​របស់​ ​ដែលគេ​មិនបាន​ឲ្យ​ខ្លះ​ ​ប្រព្រឹត្ត​ខុស​ ​ក្នុង​ភរិយា​របស់​អ្នកដទៃ​ខ្លះ​ពោល​ពាក្យ​កុហក​ខ្លះ​ ​ដឹកនាំ​អ្នកដទៃ​ ​ដើម្បី​អំពើ​ដូច្នោះ​ខ្លះ​ ​ដែល​ជាហេតុ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​និង​សេចក្តី​ទុក្ខ​ ​អស់កាលជាយូរអង្វែង​ ​ដល់​បុគ្គល​នោះ​មែន​ឬ​។​ ​មែន​ ​លោកម្ចាស់​។​ ​ម្នាល​សា​ឡ្ហៈ​ ​និង​រោ​ហនៈ​ ​អ្នក​សំគាល់​សេចក្ដី​នោះ​ ​ដូចម្ដេច​ ​ទោសៈ​មាន​ដែរ​ឬ​។​ ​មាន​ដែរ​ ​លោកម្ចាស់​។​ ​ម្នាល​សា​ឡ្ហៈ​ ​និង​រោ​ហនៈ​ ​អាត្មា​ពោល​សេចក្ដី​នុ៎ះ​ថា​ ​ទោសៈ​ ​ជា​ព្យាបាទ​។​ ​ម្នាល​សា​ឡ្ហៈ​ ​និង​រោ​ហនៈ​ ​បុគ្គល​អ្នក​ប្រទូស្ត​ ​មានចិត្ត​ប្រកបដោយ​ព្យាបាទ​នេះ​ ​តែង​សម្លាប់សត្វ​ខ្លះ​ ​កាន់​យក​របស់​ ​ដែលគេ​មិនបាន​ឲ្យ​ខ្លះ​ ​គប់​រក​នូវ​ភរិយា​ ​របស់​អ្នកដទៃ​ខ្លះ​ ​ពោល​ពាក្យ​កុហក​ខ្លះ​ ​ដឹកនាំ​អ្នកដទៃ​ ​ដើម្បី​អំពើ​ដូច្នោះ​ខ្លះ​ ​ដែល​ជាហេតុ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​និង​សេចក្ដីទុក្ខ​ ​អស់កាលជាយូរអង្វែង​ ​ដល់​បុគ្គល​នេះ​មែន​ឬ​។​ ​មែន​ ​លោកម្ចាស់​។​ ​ម្នាល​សា​ឡ្ហៈ​ ​និង​រោ​ហនៈ​ ​អ្នក​សំគាល់​សេចក្ដី​នោះ​ ​ដូចម្ដេច​ ​មោហៈ​ ​មាន​ដែរ​ឬទេ​។​ ​មាន​ដែរ​ ​លោកម្ចាស់​។​ ​ម្នាល​សា​ឡ្ហៈ​ ​និង​រោ​ហនៈ​ ​អាត្មា​ពោល​សេចក្ដី​នុ៎ះ​ថា​ ​មោហៈ​ ​ជា​អវិជ្ជា​។​ ​ម្នាល​សា​ឡ្ហៈ​ ​និង​រោ​ហនៈ​ ​បុគ្គល​អ្នក​វង្វេង​ ​ប្រកប​ទៅ​ដោយ​អវិជ្ជា​នេះ​ ​រមែង​សម្លាប់សត្វ​ខ្លះ​ ​កាន់​យក​របស់​ ​ដែលគេ​មិនបាន​ឲ្យ​ខ្លះ​ ​គប់​រក​នូវ​ភរិយា​ ​របស់​អ្នកដទៃ​ខ្លះ​ ​
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636853177995076935
ទៅកាន់ទំព័រ៖