ព្រះត្រៃបិដក ភាគ ៤១

​ពោល​ពាក្យ​កុហក​ខ្លះ​ ​ដឹកនាំ​អ្នកដទៃ​ ​ដើម្បី​អំពើ​ដូច្នោះ​ខ្លះ​ ​ដែល​ជាហេតុ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដើម្បី​អំពើ​មិនជា​ប្រយោជន៍​ ​និង​សេចក្ដីទុក្ខ​ ​អស់កាលជាយូរអង្វែង​ ​ដល់​បុគ្គល​នោះ​មែន​ឬ​។​ ​មែន​ ​លោកម្ចាស់​។​ ​ម្នាល​សា​ឡ្ហៈ​ ​និង​រោ​ហនៈ​ ​អ្នក​សំគាល់​សេចក្ដី​នោះ​ដូចម្ដេច​ ​ធម៌​ទាំងអម្បាល​នេះ​ ​ជាកុសល​ ​ឬ​ជាអកុសល​។​ ​ជាអកុសល​ ​លោកម្ចាស់​។​ ​ប្រកបដោយ​ទោស​ ​ឬមិន​ប្រកបដោយ​ទោស​។​ ​ប្រកបដោយ​ទោស​លោកម្ចាស់​។​ ​ជា​ធម៌​ ​ដែល​អ្នកប្រាជ្ញ​តិះដៀល​ ​ឬ​ជា​ធម៌​ដែល​អ្នកប្រាជ្ញ​សរសើរ​។​ ​ជា​ធម៌​ដែល​អ្នកប្រាជ្ញ​តិះដៀល​ ​លោកម្ចាស់​។​ ​ជា​ធម៌​ ​ដែល​បុគ្គល​សមាទាន​ឲ្យ​ពេញលេញ​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្ដីទុក្ខ​ ​ឬមិន​មែនទេ​ ​ឬ​ ​មួយ​ក្នុង​ដំណើរ​នុ៎ះ​ ​មាន​ប្រការ​ដូចម្តេច​ទៅវិញ​។​ ​បពិត្រ​ព្រះករុណា​ ​ដ៏​ចំរើន​ ​អកុសលធម៌​ ​ដែល​បុគ្គល​សមាទាន​ឲ្យ​ពេញលេញ​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​និង​សេចក្ដីទុក្ខ​មែន​ ​យើងខ្ញុំ​យល់​យ៉ាងនេះ​ដែរ​ ​ក្នុង​ដំណើរ​នុ៎ះ​។​ ​ព្រះ​នន្ទ​កៈ​ពោល​ថា​ ​ម្នាល​សា​ឡ្ហៈ​ ​និង​រោ​ហនៈ​ ​យើង​បាន​ពោល​នូវ​ពាក្យ​ណា​ ​ដូច្នេះ​យ៉ាងនេះ​ថា​ ​ម្នាល​សា​ឡ្ហៈ​ ​និង​រោ​ហនៈ​ ​អ្នក​ទាំងឡាយ​ ​ចូរ​មក​ ​អ្នក​ទាំងឡាយ​ ​កុំ​ប្រកាន់​ដោយ​ការ​ឮ​តៗ​គ្នា​ ​កុំ​ប្រកាន់​តាម​ពាក្យបរម្បរា​ ​កុំ​ប្រកាន់​ដោយ​បានឮ​ថា​ដូច្នេះ​
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 636853178177427365
ទៅកាន់ទំព័រ៖