ព្រះត្រៃបិដក ភាគ ៤១
មានដែរ លោកម្ចាស់។ ម្នាលសាឡ្ហៈ និងរោហនៈ អាត្មាពោលសេចក្ដីនុ៎ះថា អទោសៈ ជាអព្យាបាទ (សេចក្ដីមិនប្រទូស្ត)។ ម្នាលសាឡ្ហៈ និងរោហនៈ បុគ្គលអ្នកមិនប្រទូស្ដ មានចិត្តមិនព្យាបាទនេះ រមែងមិនសម្លាប់សត្វ មិនកាន់យកនូវវត្ថុ ដែលគេមិនបានឲ្យ មិនគប់រកនូវភរិយា របស់អ្នកដទៃ មិនពោលពាក្យកុហក ដឹកនាំអ្នកដទៃ ដើម្បីអំពើដូច្នោះ ដែលជាហេតុឲ្យប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ អស់កាលជាយូរអង្វែង ដល់បុគ្គលនោះមែនឬ។ មែនហើយ លោកម្ចាស់។ ម្នាលសាឡ្ហៈ និងរោហនៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច អមោហៈ មានដែរឬ។ មានដែរ លោកម្ចាស់។ ម្នាលសាឡ្ហៈ និងរោហនៈ អាត្មាពោលសេចក្ដីនោះថា អមោហៈ ជាវិជ្ជា។ ម្នាលសាឡ្ហហៈ និងរោហនៈ បុគ្គលអ្នកមិនវង្វេង ប្រកបដោយវិជ្ជានេះ រមែងមិនសម្លាប់សត្វ មិនកាន់យក នូវវត្ថុដែលគេមិនបានឲ្យ មិនគប់រក នូវភរិយារបស់អ្នកដទៃ មិនពោលពាក្យកុហកដឹកនាំអ្នកដទៃ ដើម្បីអំពើដូច្នោះ ដែលជាហេតុឲ្យប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ អស់កាលជាយូរអង្វែង ដល់បុគ្គលនោះមែនឬ។ មែនហើយ លោកម្ចាស់។ ម្នាលសាឡ្ហៈ និងរោហនៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច ធម៌ទាំងអម្បាលនេះ ជាកុសល ឬជាអកុសល។ ជាកុសល លោកម្ចាស់។
ID: 636853178689756668
ទៅកាន់ទំព័រ៖