ព្រះត្រៃបិដក ភាគ ៤១

​ប្រកបដោយ​ទោស​ ​ឬមិន​ប្រកបដោយ​ទោស​។​ ​មិន​ប្រកបដោយ​ទោស​ទេ​ ​លោកម្ចាស់​។​ ​ជា​ធម៌​ ​ដែល​អ្នកប្រាជ្ញ​តិះដៀល​ ​ឬ​ជា​ធម៌​ ​ដែល​អ្នកប្រាជ្ញ​សរសើរ​។​ ​ជា​ធម៌​ដែល​អ្នកប្រាជ្ញ​សរសើរ​ ​លោកម្ចាស់​។​ ​ជា​ធម៌​ ​ដែល​បុគ្គល​សមាទាន​ឲ្យ​ពេញលេញ​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​និង​សេចក្ដីសុខ​ ​ឬមិន​មែនទេ​ ​ឬមួយ​ក្នុង​ដំណើរ​នុ៎ះ​ ​មាន​ប្រការ​ដូចម្ដេច​ទៅវិញ​។​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ធម៌​ដែល​បុគ្គល​សមាទាន​ឲ្យ​ពេញលេញ​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​និង​សេចក្ដីសុខ​ ​យើងខ្ញុំ​ក៏​យល់​យ៉ាងនេះ​ដែរ​ ​ក្នុង​ដំណើរ​នុ៎ះ​។​ ​ព្រះ​នន្ទ​កៈ​ពោល​ថា​ ​ម្នាល​សា​ឡ្ហៈ​ ​និង​រោ​ហនៈ​ ​យើង​បាន​ពោល​ ​នូវ​ពាក្យ​ណា​ដូច្នេះ​ថា​ ​ម្នាល​សា​ឡ្ហៈ​ ​និង​រោ​ហនៈ​ ​អ្នក​ទាំងឡាយ​ ​ចូល​មក​ ​អ្នក​ទាំងឡាយ​ ​កុំ​ប្រកាន់​ដោយ​ការ​ឮ​តៗ​គ្នា​ ​កុំ​ប្រកាន់​តាម​ពាក្យបរម្បរា​ ​កុំ​ប្រកាន់​ដោយ​បានឮ​ថា​ដូច្នេះ​ ​កុំ​ប្រកាន់​ដោយ​ការ​អាង​ក្បួនតម្រា​ ​កុំ​ប្រកាន់​តាម​ហេតុ​ដែល​ត្រិះរិះ​ ​កុំ​ប្រកាន់​ដោយ​កា​ត់​ដម្រួយ​ផ្សែផ្សំ​ ​កុំ​ប្រកាន់​ដោយ​ត្រិះរិះ​តាម​អាការ​ ​កុំ​ប្រកាន់​ដោយ​សេចក្ដី​ពេញចិត្ត​ ​តាម​ការ​ ​ពិនិត្យ​ថា​ ​សមនឹង​សេចក្ដីយល់​ឃើញ​ ​កុំ​ប្រកាន់​ដោយ​យល់ថា​ ​មាន​សភាព​គួរ​ជឿ​ ​កុំ​ប្រកាន់​ដោយ​គិតថា​ ​សមណៈ​ ​(​នេះ​)​ ​ជា​គ្រូ​របស់​យើង​ ​ដូច្នេះ​ឡើយ​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636853178854036064
ទៅកាន់ទំព័រ៖