ព្រះត្រៃបិដក ភាគ ៤១
ម្នាលសាឡ្ហៈ និងរោហនៈ កាលណាអ្នកទាំងឡាយ ដឹងដោយខ្លួនឯងថា ធម៌ទាំងអម្បាលនេះ ជាកុសល ធម៌ទាំងអម្បាលនេះ ប្រកបដោយទោស ធម៌ទាំងអម្បាលនេះ ជាធម៌ដែលអ្នកប្រាជ្ញសរសើរ ធម៌ទាំងអម្បាលនេះ ដែលបុគ្គលសមាទានឲ្យពេញលេញហើយ តែងប្រពឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្ដីសុខ ម្នាលសាឡ្ហៈ និងរោហនៈ កាលណោះ អ្នកទាំងឡាយ គួរចូលទៅសម្រេចសម្រាន្តនៅចុះ ពាក្យណាដែលអាត្មាបានពោលហើយ ដូច្នេះ ពាក្យនុ៎ះ អាត្មាបានពោលទុកហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលសាឡ្ហៈ និងរោហនៈ អរិយសាវកនោះ ប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ ជាអ្នកមិនវង្វេង មានសម្បជញ្ញៈ មានសតិដំកល់ខ្ជាប់យ៉ាងនេះហើយ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទោះទិសទី២ ទី៣ ទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង ផ្សាយទៅកាន់លោកទាំងអស់ ដោយប្រការទាំងពួង ក្នុងទីទាំងពួង... មានចិត្តប្រកបដោយករុណា។បេ។ មានចិត្តប្រកបដោយមុទិតា។បេ។ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១
ID: 636853179036996529
ទៅកាន់ទំព័រ៖