ព្រះត្រៃបិដក ភាគ ៤១

ទោះ​ទិសទី២​ ​ទី៣​ ​ទី៤​ ​ក៏​ដូចគ្នា​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ជា​ចិត្តធំ​ទូលាយ​ ​ដល់​នូវ​សភាព​ជាធំ​ ​រក​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​ផ្សាយ​ទៅកាន់​លោក​ទាំងអស់​ ​ដោយ​ប្រការ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​។​ ​ព្រះ​អរិយ​សាវក​នោះ​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​ទុក្ខសច្ច​ ​ក៏​មាន​ ​សមុទយសច្ច​ក៏​មាន​ ​មគ្គសច្ច​ ​ក៏​មាន​ ​និរោធ​សច្ច​ ​ជា​គ្រឿងរ​លាស់​ចេញ​ ​ដ៏​ក្រៃលែង​ ​នូវ​សញ្ញា​ក៏​មាន​។​ ​កាល​ព្រះ​អរិយ​សាវក​នោះ​ ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​ចិត្ត​រមែង​រួចចាក​កាមាសវៈ​ផង​ ​ចិត្ត​រមែង​រួចចាក​ភវាសវៈ​ផង​ ​ចិត្ត​រមែង​រួចចាក​អវិជ្ជា​សវៈ​ផង​ ​កាលបើ​ចិត្ត​រួច​ស្រឡះ​ហើយ​ ​សេចក្ដី​ដឹង​ច្បាស់​ ​ក៏​កើតឡើង​ថា​ ​ចិត្ត​រួចផុត​ស្រឡះ​ហើយ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ព្រះ​អរិយ​សាវក​នោះ​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​លោភៈ​ ​កើតមាន​ដល់​អាត្មាអញ​ ​ក្នុង​កាលមុន​ ​ធម្មជាត​នោះ​ ​ជាអកុសល​ ​ឥឡូវនេះ​ ​លោភៈ​នោះ​ ​មិន​មាន​ឡើយ​ ​ធម្មជាត​នោះ​ ​ឈ្មោះថា​ ​ជាកុសល​ ​ទោសៈ​ ​កើតមាន​ដល់​អាត្មាអញ​ ​ក្នុង​កាលមុន​.​.​.​
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 636853179332913455
ទៅកាន់ទំព័រ៖