ព្រះត្រៃបិដក ភាគ ៤១

​មោហៈ​ ​កើតមាន​ដល់​អាត្មាអញ​ ​ក្នុង​កាលមុន​ ​ធម្មជាត​នោះ​ ​ជាអកុសល​ ​ឥឡូវនេះ​ ​មោហៈ​នោះ​ ​មិន​មាន​ឡើយ​ ​ធម្មជាត​នោះ​ ​ឈ្មោះថា​ ​ជាកុសល​ដូច្នេះ​។​ ​ព្រះ​អរិយ​សាវក​នោះ​ ​អស់សេចក្ដី​ស្រេកឃ្លាន​ ​ជា​អ្នក​រលត់កិលេស​ ​មាន​សេចក្ដី​ត្រជាក់​ ​ជាប្រក្រតី​ ​ទទួល​នូវ​សេចក្ដីសុខ​ ​មានខ្លួន​ដ៏​ប្រសើរ​ ​នៅក្នុង​បច្ចុប្បន្ន​។​
 [​៦៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កថាវត្ថុ​នេះ​ ​មាន៣យ៉ាង​។​ ​កថាវត្ថុ​ ​៣យ៉ាងដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គឺ​បុគ្គល​ពោល​ពាក្យ​ប្រារព្ធ​ហេតុ​ ​ជា​អតីតកាល​ថា​ ​ហេតុ​ជា​អតីតកាល​ ​មាន​មក​ហើយ​យ៉ាងនេះ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពោល​ពាក្យ​ប្រារព្ធ​ហេតុ​ ​ជា​អនាគតកាល​ថា​ ​ហេតុ​ជា​អនាគតកាល​ ​នឹង​មាន​យ៉ាងនេះ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពោល​ពាក្យ​ប្រារព្ធ​ហេតុ​ ​ជា​បច្ចុប្បន្ន​កាល​ ​ក្នុង​កាល​ឥឡូវនេះ​ថា​ ​ហេតុ​ជា​បច្ចុប្បន្ន​កាល​ ​ក្នុង​កាល​ឥឡូវនេះ​ ​យ៉ាងនេះ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ឌិត​គប្បី​ដឹង​ ​ស្គាល់​បុគ្គល​ ​ដោយ​ការ​ចួប​ប្រទះ​ ​ដោយ​ពាក្យសំដី​ថា​ ​នេះ​ជា​បុគ្គល​ ​ដែល​គួរ​សាកច្ឆា​ ​ឬមិន​គួរ​សាកច្ឆា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 636853179557956326
ទៅកាន់ទំព័រ៖