ព្រះត្រៃបិដក ភាគ ៤១
បុគ្គលនេះ កាលដែលត្រូវគេសួរប្រស្នាហើយ មិនព្យាករប្រស្នា ដែលគេសួរ ព្យាករតែមួយចំណែក (តែម្ដង) មិនព្យាករ ដោយការចែករលែក នូវប្រស្នាដែលគួរព្យាករ ដោយការចែករលែក មិនព្យាករដោយការសួរតបទៅវិញ នូវប្រស្នាដែលគួរព្យាករ ដោយការសួរតបទៅវិញ មិនបញ្ឈប់ នូវប្រស្នាដែលគួរបញ្ឈប់ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ បុគ្គលនេះឈ្មោះថា ជាបុគ្គល មិនគួរសាកច្ឆា។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលនេះ កាលដែលត្រូវគេសួរប្រស្នា ក៏ព្យាករប្រស្នា ដែលគួរព្យាករ ដោយចំណែកមួយ តែមួយចំណែក (ប៉ុណ្ណោះ) ព្យាករដោយការចែករលែក នូវប្រស្នាដែលគួរព្យាករ ដោយការចែករលែក ព្យាករដោយការសួរតបទៅវិញ នូវប្រស្នាដែលគួរព្យាករដោយការសួរតបទៅវិញ បញ្ឈប់នូវប្រស្នា ដែលគួរបញ្ឈប់ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ បុគ្គលនេះ ឈ្មោះថា ជាបុគ្គលគួរសាកច្ឆា។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតគប្បីដឹង ស្គាល់បុគ្គល ដោយការចួបប្រទៈ ដោយពាក្យសំដីថា នេះជាបុគ្គល ដែលគួរសាកច្ឆា ឬមិនគួរសាកច្ឆា។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលនេះ ដែលត្រូវគេសួរប្រស្នាហើយ មិនតាំងនៅក្នុងឋានៈ (ហេតុដែលកើតមាន) និងអដ្ឋានៈ (ហេតុដែលមិនកើតមាន) មិនតាំងនៅ ក្នុងបរិកប្បៈ (ការកំណត់សួរ និងឆ្លើយ) មិនតាំងនៅ ក្នុងវាទៈដែលខ្លួនចេះ
ID: 636853179755017598
ទៅកាន់ទំព័រ៖