ព្រះត្រៃបិដក ភាគ ៤១
មិនតាំងនៅ ក្នុងបដិបទា ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ បុគ្គលនេះ ឈ្មោះថា ជាបុគ្គល មិនគួរសាកច្ឆា។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលនេះ កាលដែលត្រូវគេសួរប្រស្នាហើយ ក៏តាំងនៅក្នុងឋានៈ និងអដ្ឋានៈ តាំងនៅក្នុងបរិកប្បៈ តាំងនៅក្នុងវាទៈ ដែលខ្លួនចេះដឹង តាំងនៅក្នុងបដិបទា ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ បុគ្គលនេះ ឈ្មោះថា ជាបុគ្គល គួរសាកច្ឆា។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតគប្បីដឹង ស្គាល់បុគ្គល ដោយការចួបប្រទះ ដោយពាក្យសំដីថា នេះជាបុគ្គលគួរសាកច្ឆា ឬ មិនគួរសាកច្ឆា ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលនេះ កាលដែលត្រូវគេសួរប្រស្នាហើយ ក៏ពោលពាក្យបន្លែបន្លប់ ផ្ដេសផ្ដាស នាំយកសំដីខាងក្រៅ មកដំណាល ធ្វើសេចក្ដីក្រោធខឹង និងសេចក្ដីតូចចិត្តឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ បុគ្គលនេះ ឈ្មោះថា ជាបុគ្គលមិនគួរសាកច្ឆា។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលនេះ កាលដែលត្រូវគេសួរប្រស្នាហើយ មិនពោលពាក្យបន្លែបន្លប់ ផ្ដេសផ្ដាស មិននាំយកសំដីខាងក្រៅ មកដំណាល មិនធ្វើសេចក្ដីក្រោធខឹង និងសេចក្ដីតូចចិត្ត ឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ បុគ្គលនេះ ឈ្មោះថា ជាបុគ្គល គួរសាកច្ឆា។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតគប្បីដឹង ស្គាល់បុគ្គល ដោយការចួបប្រទះ ដោយពាក្យសំដីថា នេះជាបុគ្គល ដែលគួរសាកច្ឆា ឬមិនគួរសាកច្ឆា ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលនេះ កាលដែលត្រូវគេសួរប្រស្នាហើយ និយាយប៉ប៉ាច់ប៉ប៉ោច និយាយសង្កត់សង្ដិន និយាយសើចលេង ប្រុងចាប់ថ្នាក់ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ
ID: 636853179935077897
ទៅកាន់ទំព័រ៖