ព្រះត្រៃបិដក ភាគ ៤១

​លះបង់​នូវ​ធម៌​មួយ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​មួយ​ ​រមែង​ពាល់ត្រូវ​នូវ​វិមុត្តិ​ ​ដោយ​ប្រពៃ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​និយាយ​ ​ការ​ប្រឹក្សា​គ្នា​ ​ឧបនិស្ស័យ​ ​និង​ការ​ផ្ទៀងត្រចៀក​ស្ដាប់​ ​សុទ្ធតែ​មានការ​រួចផុត​នៃ​ចិត្ត​ ​ព្រោះ​មិន​ប្រកាន់​មាំ​ ​នុ៎ះ​ជា​ប្រយោជន៍​។​ ​
​ជន​ទាំងឡាយ​ណា​ ​និយាយ​ ​(​ទាំង​កំហឹង​ ​)​ ​ជា​អ្នក​ប្រកាន់​ខ្ជាប់​ ​ជា​អ្នកលើ​ក​ដំកើង​ខ្លួន​ ​ពោល​ទាក់ទង​ ​ដល់​អនរិយ​គុណ​ ​ជា​អ្នក​ស្វែងរក​កំហុស​គ្នា​ ​ទៅវិញទៅមក​ ​តែង​ត្រេកអរ​ ​ចំពោះ​ពាក្យ​ទុព្ភាសិត​ ​សេចក្ដី​ភ្លាំងភ្លាត់​ ​ភាន់ច្រឡំ​នឹង​ការ​ផ្ចាញ់​សំដី​នៃ​គ្នានឹងគ្នា​ ​ឯ​អរិយជន​ ​មិន​ប្រព្រឹត្ត​ការ​និយាយ​ដូច្នោះ​ឡើយ​។​ ​បើ​អរិយជន​ ​មិន​បា្រ​ថ្នា​នឹង​និយាយ​ ​ក៏​ជា​អ្នក​ឈ្លាស​ ​ស្គាល់​កាល​ ​និយាយ​តែ​ពាក្យសំដី​ ​ដែល​ប្រកបដោយ​ធម៌​ ​ជា​សំដី​ ​ដែល​អរិយជន​ ​ធ្លាប់​ប្រព្រឹត្ត​មក​ហើយ​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 636853180357812076
ទៅកាន់ទំព័រ៖