ព្រះត្រៃបិដក ភាគ ៤១
មិនក្រោធ មិនលើកខ្លួន មានចិត្តឥតមានមានះគ្របសង្កត់ ជាអ្នកមិនលើកកំពស់ ជាអ្នកមិនរួសរាន់ លោកជាអ្នកមិនមានឫស្យា និងសេចក្ដីប្រកាន់ខ្លួន ដឹងពិតហើយ ទើបនិយាយសំដី ដែលគេនិយាយត្រូវ ក៏អនុមោទនា កាលបើគេនិយាយខុស ក៏មិនដេញដោល មិនប្រុងប្រណាំងប្រជែង មិនអាងហេតុចាប់ខុសគេ មិននិយាយប៉ប៉ាច់ប៉ប៉ោច មិននិយាយសង្កត់សង្កិនគេ មិននិយាយបាតដៃជាខ្នងដៃ។ ការប្រឹក្សាគ្នា របស់សប្បុរសទាំងឡាយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីសេចក្ដីជ្រះថ្លា អរិយជនទាំងឡាយ តែងប្រឹក្សាគ្នា យ៉ាងនេះ នេះជាការប្រឹក្សា នៃអរិយជនទាំងឡាយ បុគ្គលអ្នកមានបញ្ញា កាលបើដឹងសេចក្ដីនុ៎ះច្បាស់ហើយ មិនគួរនិយាយប្រឹក្សា លើកដំកើងតែខ្លួនឯងឡើយ។
ID: 636853180559463609
ទៅកាន់ទំព័រ៖