ព្រះត្រៃបិដក ភាគ ៤១

​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​គប្បី​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ធម៌​ទាំងអម្បាល​នេះ​ ​មាន៣​ ​យ៉ាង​។​ ​ធម៌៣​ ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​រាគៈ១​ ​ទោសៈ១​ ​មោហៈ១​។​ ​មា្នល​អាវុសោ​ទាំងឡាយ​ ​ធម៌​មាន៣យ៉ាងនេះ​ឯង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ធម៌​ទាំង៣យ៉ាងនេះ​ ​ប្លែក​គ្នា​ដូចម្ដេច​ ​មាន​អធិប្បាយ​ដូចម្ដេច​ ​មាន​សេចក្ដី​ផ្សេងគ្នា​ ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​អ្នក​ទាំងឡាយ​ ​ត្រូវ​គេ​សួរ​យ៉ាងនេះ​ហើយ​ ​គប្បី​ដោះស្រាយ​ ​ដល់​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​អម្បាល​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​រាគៈ​ ​មានទោស​តិច​ ​ប៉ុន្ដែ​ក្រសា​បរ​លាប​ ​ទោសៈ​មានទោស​ច្រើន​ ​ប៉ុន្ដែ​ឆាប់​សាបរលាប​ ​មោហៈ​ ​មានទោស​ច្រើន​ផង​ ​ក្រសា​បរ​លាប​ផង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​រាគៈ​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​ក្ដី​ ​រាគៈ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រឹងរឹតតែ​ចំរើន​ច្រើនឡើង​ក្ដី​។​ ​គួរ​ដោះស្រាយ​ថា​ ​សុភនិមិត្ត​ ​(​អារម្មណ៍​ដែល​ល្អ​)​។​ ​កាល​បុគ្គល​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សុភនិមិត្ត​ ​ដោយ​មិនជា​ឧបាយ​ ​នៃ​បញ្ញា​ ​រាគៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​កើតឡើង​ផង​ ​រាគៈ​ដែល​កើតឡើង​ហើយ​ ​ក៏​រឹងរឹតតែ​ចំរើន​ច្រើនឡើង​ផង​។​ ​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636853180975067381
ទៅកាន់ទំព័រ៖