ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​អាវុ​សា​ទាំងឡាយ​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​រាគៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​ផង​ ​រាគៈ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រឹងរឹតតែ​ចំរើន​ច្រើនឡើង​ផង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​ទោសៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​បាន​ក្ដី​ ​ទោសៈ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រឹងរឹតតែ​ចំរើន​ច្រើនឡើង​ក្ដី​។​ ​គួរ​ដោះស្រាយ​ថា​ ​បដិឃ​និមិត្ត​ ​(​អារម្មណ៍​ដែល​ទាស់ចិត្ត​)​។​ ​កាល​បុគ្គល​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​បដិឃ​និមិត្ត​ ​ដោយ​មិនជា​ឧបាយ​នៃ​បញ្ញា​ ​ទោសៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​កើតឡើង​ផង​ ​ទោសៈ​ដែល​កើតឡើង​ហើយ​ ​ក៏​រឹងរឹតតែ​ចំរើន​ច្រើនឡើង​ផង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​ទោសៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​ផង​ ​ទោសៈ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រឹងរឹតតែ​ចំរើន​ឡើង​ផង​។​ ​មា្នល​អាវុសោ​ទាំងឡាយ​ ​ចុះ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​មោហៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​ក្ដី​ ​មោហៈ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រឹងរឹតតែ​ចំរើន​ច្រើនឡើង​ក្ដី​។​ ​គួរ​ដោះស្រាយ​ថា​ ​អយោ​និ​សោ​មនសិ​កា​រៈ​ ​(​ការ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​)​។​ ​កាល​បុគ្គល​នោះ​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ជា​ឧបាយ​នៃ​បញ្ញា​ ​
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 636853181148327290
ទៅកាន់ទំព័រ៖