ព្រះត្រៃបិដក ភាគ ៤១

​មោហៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​កើតឡើង​ផង​ ​មោហៈ​ដែល​កើតឡើង​ហើយ​ ​ក៏​រឹងរឹតតែ​ចំរើន​ច្រើនឡើង​ផង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​មោហៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​ផង​ ​មោហៈ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​រឹងរឹតតែ​ចំរើន​ច្រើនឡើង​ផង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​រាគៈ​ ​ដែល​មិនទាន់​កើតឡើង​ ​មិន​ឲ្យ​កើតឡើង​បាន​ក្ដី​ ​រាគៈ​ដែល​កើតឡើង​ហើយ​ ​ក៏​លះបង់​ចេញ​បាន​ក្ដី​។​ ​គួរ​ដោះស្រាយ​ថា​ ​អសុភ​និមិត្ត​ ​(​អារម្មណ៍​ដែល​មិនល្អ​)​។​ ​កាល​បុគ្គល​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​អសុភ​និមិត្ត​ ​ដោយ​ឧបាយ​នៃ​បញ្ញា​ ​រាគៈ​ដែល​មិនទាន់​កើតឡើង​ ​ក៏​មិនកើត​ឡើង​ផង​ ​រាគៈ​ដែល​កើតឡើង​ហើយ​ ​ក៏​លះបង់​ចេញ​បាន​ផង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​រាគៈ​ ​ដែល​មិនទាន់​កើតឡើង​ ​មិន​ឲ្យ​កើតឡើង​បាន​ផង​ ​រាគៈ​ដែល​កើតឡើង​ហើយ​ ​ក៏​លះបង់​ចេញ​បាន​ផង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​ទោសៈ​ ​ដែល​មិនទាន់​កើតឡើង​ ​មិន​ឲ្យ​កើតឡើង​ក្ដី​ ​ទោសៈ​ដែល​កើតឡើង​ហើយ​ ​ក៏​លះបង់​ចេញ​បាន​ក្ដី​។​ ​គួរ​ដោះស្រាយ​ថា​ ​មេត្តា​ចេ​តោ​វិមុត្តិ​ ​(​គ្រឿង​រួចផុត​នៃ​ចិត្ត​ ​ដោយអំណាច​មេត្តា​ ​)​។​ ​កាល​បុគ្គល​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​មេត្តា​ចេ​តោ​វិមុត្តិ​ ​
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 636853181379310502
ទៅកាន់ទំព័រ៖