ព្រះត្រៃបិដក ភាគ ៤១
ដោយឧបាយនៃបញ្ញា ទោសៈ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើងផង ទោសៈដែលកើតឡើងហើយ ក៏លះបង់ចេញបានផង។ ម្នាលអាវុសោទាំងឡាយ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យទោសៈ ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងផង ទោសៈដែលកើតឡើងហើយ ក៏លះបង់ចេញបានផង។ ម្នាលអាវុសោទាំងឡាយ អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យមោហៈ ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងក្ដី មោហៈដែលកើតឡើងហើយ ក៏លះបង់ចេញបានក្ដី។ គួរដោះស្រាយថា យោនិសោមនសិការៈ (ការធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា) កាលបុគ្គលនោះ ធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា មោហៈដែលមិនទាន់កើតឡើង ក៏មិនកើតឡើងផង មោហៈ ដែលកើតឡើងហើយ ក៏លះបង់ចេញបានផង។ ម្នាលអាវុសោទាំងឡាយ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យមោហៈ ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងផង មោហៈដែលកើតឡើងហើយ ក៏លះបង់ចេញបានផង។
ID: 636853181563401031
ទៅកាន់ទំព័រ៖