ព្រះត្រៃបិដក ភាគ ៤១
ដោយការបំផ្លាញខ្លះ ដោយការតិះដៀលខ្លះ ដោយការបំបរបង់ខ្លះ ដោយអាងកំឡាំងថា អាត្មាអញ ជាអ្នកមានកំឡាំងខ្លះ ដោយហេតុណា ហេតុនោះហៅថា ជាអកុសល។ អកុសលធម៌ទាំងឡាយ ដ៏លាមកជាច្រើនដែលកើតអំពីទោសៈ មានទោសៈជាដើមហេតុ មានទោសៈជាប្រភព (ជាដែន កើត) មានទោសៈជាបច្ច័យ ទាំងអម្បាលនេះ រមែងប្រជុំកើតព្រម ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា ជាតួមោហៈ សភាវៈនោះ ជាអកុសល បុគ្គលអ្នកវង្វេង តែងសន្សំនូវកម្មណា ដោយកាយ វាចា ចិត្ត កម្មនោះ ហៅថាជាអកុសល បុគ្គលអ្នកវង្វេង ត្រូវមោហៈគ្របសង្កត់ មានចិត្តត្រូវមោហៈរួបរឹត តែងរករឿង បង្កទុក្ខដែលមិនមានពិត ដល់អ្នកដទៃ ដោយការសម្លាប់ខ្លះ ដោយការចាប់ចងខ្លះ ដោយការបំផ្លាញខ្លះ ដោយការតិះដៀលខ្លះ ដោយការបំបរបង់ចេញខ្លះ ដោយអាងកំឡាំងថា អាត្មាអញ ជាអ្នកមានកំឡាំងខ្លះ ដោយហេតុណា ហេតុនោះហៅថា ជាអកុសល។ អកុសលធម៌ទាំងឡាយ ដ៏លាមកជាច្រើន ដែលកើតអំពីមោហៈ មានមោហៈជាដើមហេតុ មានមោហៈជាប្រភព មានមោហៈជាបច្ច័យ ទាំងអម្បាលនេះ រមែងប្រជុំកើតព្រម ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសភាពដូច្នេះនេះ ហៅថា អកាលវាទី (និយាយក្នុងកាលមិនគួរ) ខ្លះ
ID: 636853181953543346
ទៅកាន់ទំព័រ៖