ព្រះត្រៃបិដក ភាគ ៤១

​ត្រូវ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​កើតអំពី​មោហៈ​ ​គ្រប​សង្កត់​មានចិត្ត​ត្រូវ​អកុសលធម៌​រួបរឹត​ ​តែង​នៅជា​ទុក្ខ​ ​ប្រកបដោយ​សេចក្ដី​ចង្អៀតចង្អល់​ ​សេចក្ដីតានតឹង​ ​និង​សេចក្ដី​ក្ដៅក្រហាយ​ ​ក្នុង​បច្ចុប្បន្ន​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​មាន​ទុគ្គតិ​ជាទី​ប្រាកដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចដើម​សាលព្រឹក្ស​ ​ដើម​ផ្ចឹក​ ​ឬ​ដើម​ពង្រ​ ​ត្រូវ​ពួរជ្រៃ​ ​៣ដើម​ ​រួបរឹត​ពី​ខាងលើ​ ​ព័ទ្ធព័ន្ធ​ដោយ​ជុំវិញ​ ​រមែង​ដល់​នូវ​សេចក្ដី​មិន​ចំរើន​ ​ដល់​នូវ​សេចក្ដីវិនាស​ ​ដល់​នូវ​ខូចខាត​ ​និង​សេចក្ដី​ហិនហោច​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​សភាព​យ៉ាងនេះ​ ​ត្រូវ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​តែង​កើតអំពី​លោភៈ​ ​គ្រប​សង្កត់​ ​មានចិត្ត​ត្រូវ​អកុសលធម៌​រួបរឹត​ ​តែង​នៅជា​ទុក្ខ​ ​ប្រកបដោយ​សេចក្ដី​ចង្អៀតចង្អល់​ ​សេចក្ដីតានតឹង​ ​និង​សេចក្ដី​ក្ដៅក្រហាយ​ ​ក្នុង​បច្ចុប្បន្ន​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​មាន​ទុគ្គតិ​ជាទី​ប្រាកដ​។​ ​កើតអំពី​ទោសៈ​។​ ​បេ​។​ ​ត្រូវ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​តែង​កើតអំពី​មោហៈ​ ​គ្រប​សង្កត់​ ​មានចិត្ត​ត្រូវ​អកុសលធម៌​រួបរឹត​ ​តែង​នៅជា​ទុក្ខ​ ​ប្រកបដោយ​សេចក្ដី​ចង្អៀតចង្អល់​ ​សេចក្ដីតានតឹង​ ​និង​សេចក្ដី​ក្ដៅក្រហាយ​ ​ក្នុង​បច្ចុប្បន្ន​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​មាន​ទុគ្គតិ​ជាទី​ប្រាកដ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អកុសលមូល​ ​មាន៣​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636853182350826069
ទៅកាន់ទំព័រ៖