ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុសល​មូល​ ​(​ឫសគល់​នៃ​កុសល​)​ ​នេះ​ ​មាន​ ​៣យ៉ាង​។​ ​កុសល​មូល​ ​៣​ ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​អលោភៈ​ ​ជាកុសល​មូល១​ ​អទោសៈ​ ​ជាកុសល​មូល១​ ​អមោហៈ​ ​ជាកុសល​មូល១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មជាត​ណា​ ​ជា​អលោភៈ​ ​ធម្មជាត​នោះ​ ​ជាកុសល​ ​បុគ្គល​អ្នក​មិន​ល្មោភ​ ​តែង​សន្សំ​នូវ​កម្ម​ណា​ ​ដោយ​កាយ​ ​វាចា​ចិត្ត​ ​កម្ម​នោះ​ ​ក៏​ជាកុសល​ ​បុគ្គល​អ្នក​មិន​ល្មោភ​ ​ត្រូវ​លោភៈ​មិន​គ្រប​សង្កត់​ ​មានចិត្ត​ត្រូវ​លោភៈ​មិន​រួបរឹត​ ​មិន​រករឿង​បង្ក​ទុក្ខ​ ​ដែល​មិន​មាន​ពិត​ ​ដល់​អ្នកដទៃ​ ​ដោយ​ការ​សម្លាប់​ខ្លះ​ ​ដោយ​ការ​ចាប់ចង​ខ្លះ​ ​ដោយ​ការបំផ្លាញ​ខ្លះ​ ​ដោយ​ការ​តិះដៀល​ខ្លះ​ ​ដោយ​ការ​បំបរ​បង​ខ្លះ​ ​ដោយអាង​កំឡាំង​ថា​ ​អាត្មាអញ​ ​ជា​អ្នកមាន​កំឡាំង​ខ្លះ​ដោយហេតុ​ណា​ ​ហេតុ​នោះ​ ​ហៅថា​ ​ជាកុសល​។​ ​កុសលធម៌​ទាំងឡាយ​ ​ច្រើនប្រការ​ ​ដែល​កើតអំពី​ ​អលោភៈ​ ​មាន​អលោភៈ​ ​ជាដើម​ហេតុ​ ​មាន​អលោភៈ​ជា​ប្រភព​ ​មាន​អលោភៈ​ជា​បច្ច័យ​ ​ទាំងអម្បាល​នេះ​ ​រមែង​កើត​ព្រម​ ​ដល់​បុគ្គល​នោះ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មជាត​ណា​ ​ជា​អទោសៈ​ ​ធម្មជាត​នោះ​ជាកុសល​ ​បុគ្គល​អ្នក​មិន​ប្រទូស្ត​ ​តែង​សន្សំ​នូវ​កម្ម​ណា​ ​ដោយ​កាយ​ ​វាចា​ ​ចិត្ត​ ​កម្ម​នោះ​ ​ក៏​ជាកុសល​ ​បុគ្គល​អ្នក​មិន​ប្រទូស្ត​ ​ត្រូវ​ទោសៈ​ ​មិន​គ្រប​សង្កត់​ ​មានចិត្ត​ត្រូវ​ទោសៈ​មិន​រួបរឹត
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 636853182565918372
ទៅកាន់ទំព័រ៖