ព្រះត្រៃបិដក ភាគ ៤១
មិនរករឿងបង្កទុក្ខ ដែលមិនមានពិត ដល់អ្នកដទៃ ដោយការសម្លាប់ខ្លះ ដោយការចាប់ចងខ្លះ ដោយការបំផ្លាញខ្លះ ដោយការតិះដៀលខ្លះ ដោយការបំបរបង់ខ្លះ ដោយអាងកំឡាំងថា អាត្មាអញ ជាអ្នកមានកំឡាំខ្លះ ដោយហេតុណា ហេតុនោះ ក៏ជាអកុសល។ កុសលធម៌ទាំងឡាយជាច្រើន ដែលកើតអំពីអទោសៈ មានអទោសៈជាដើមហេតុ មានអទោសៈ ជាប្រភព មានអទោសៈជាបច្ច័យ ទាំងអម្បាលនេះ រមែងកើតព្រម ដល់បុគ្គលនោះ ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតណា ជាអមោហៈ ធម្មជាតនោះ ជាកុសល បុគ្គលអ្នកមិនវង្វេង តែងសន្សំនូវកម្មណា ដោយកាយ វាចា ចិត្ត កម្មនោះ ក៏ជាកុសល បុគ្គលអ្នកមិនវង្វេង ត្រូវមោហៈមិនគ្របសង្កត់ មានចិត្តត្រូវមោហៈមិនរួបរឹត មិនបានរករឿងបង្កទុក្ខ ដែលមិនមានពិត ដល់អ្នកដទៃ ដោយការសម្លាប់ខ្លះ ដោយការចាប់ចងខ្លះ ដោយការបំផ្លាញខ្លះ ដោយការតិះដៀលខ្លះ ដោយការបំបរបង់ខ្លះ ដោយអាងកំឡាំងថា អាត្មាអញ ជាអ្នកមានកំឡាំងខ្លះ ដោយហេតុណា ហេតុនោះ ក៏ជាកុសល។ កុសលធម៌ទាំងឡាយច្រើន កើតអំពីអមោហៈ មានអមោហៈ ជាដើមហេតុ មានអមោហៈជាប្រភព មានអមោហៈជាបច្ច័យ ទាំងអម្បាលនេះ រមែងកើតព្រម ដល់បុគ្គលនោះ ដោយប្រការដូច្នេះ។
ID: 636853182732077876
ទៅកាន់ទំព័រ៖