ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​សភាព​យ៉ាងនេះ​ ​ហៅថា​ ​កាល​វាទី​ ​(​និយាយ​ក្នុង​កាលដែល​គួរ​)​ខ្លះ​ ​ភូត​វាទី​ ​(​និយាយ​ពាក្យពិត​)​ខ្លះ​ ​អត្ថ​វាទី​ ​(​និយាយ​ពាក្យ​ដែល​ជា​ប្រយោជន៍​)​ខ្លះ​ ​ធម្ម​វាទី​ ​(​និយាយ​ត្រូវ​តាម​ធម៌​)​ខ្លះ​ ​វិនយវាទី​ ​(​និយាយ​ត្រូវ​តាម​វិន័យ​)​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ហេតុ​ដូចម្ដេច​ ​បុគ្គល​ដែល​មាន​សភាព​ដូច្នេះ​ ​ហៅថា​ ​កាល​វាទី​ខ្លះ​ ​ភូត​វាទី​ខ្លះ​ ​អត្ថ​វាទី​ខ្លះ​ ​ធម្ម​វាទី​ខ្លះ​ ​វិនយវាទី​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពិត​ណាស់​ ​ព្រោះថា​ ​បុគ្គល​នេះ​ ​មិន​បង្ក​ទុក្ខ​ ​ដែល​មិន​មាន​ពិត​ ​ដល់​អ្នកដទៃ​ ​ដោយ​ការ​សម្លាប់​ខ្លះ​ ​ដោយ​ការ​ចាប់ចង​ខ្លះ​ ​ដោយ​ការបំផ្លាញ​ខ្លះ​ ​ដោយ​ការ​តិះដៀល​ខ្លះ​ ​ដោយ​ការ​បំបរបង់​ខ្លះ​ ​ដោយអាង​កំឡាំង​ថា​ ​អាត្មាអញ​ ​ជា​អ្នកមាន​កំឡាំង​ខ្លះ​ ​តែ​កាលបើ​អ្នកដទៃ​ ​និយាយ​ដោយ​សេចក្ដីពិត​ ​ក៏​ទទួលរ៉ាប់រង​ ​មិន​បដិសេធ​ ​កាលបើ​គេ​និយាយ​ ​ដោយ​សេចក្ដី​មិន​ពិត​ ​ក៏​ធ្វើ​សេចក្ដីព្យាយាម​ ​ដើម្បី​ដឹង​នូវ​សេចក្ដី​មិន​ពិត​នោះ​ថា​ ​ពាក្យ​នុ៎ះ​ ​មិនមែនទេ​ ​ដូច្នេះ​ក្ដី​ ​ពាក្យ​នោះ​ ​មិន​ពិត​ទេ​ដូច្នេះ​ក្ដី​ ​ព្រោះហេតុនោះ​ ​បុគ្គល​មាន​សភាព​យ៉ាងនេះ​ ​ហៅថា​ ​កាល​វាទី​ខ្លះ​ ​ភូត​វាទី​ខ្លះ​ ​អត្ថ​វាទី​ខ្លះ​ ​ធម្ម​វាទី​ខ្លះ​ ​វិនយវាទី​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​ដែល​កើតអំពី​លោភៈ​ ​ដែល​បុគ្គល​មាន​សភាព​យ៉ាងនេះ​ ​លះបង់​បាន​ហើយ​
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 636853182892587056
ទៅកាន់ទំព័រ៖