ព្រះត្រៃបិដក ភាគ ៤១
គាស់រំលើងឫសគល់អស់ហើយ ធ្វើឲ្យដូចជាដើមត្នោតកំបុតក ធ្វើមិនឲ្យមានបែបភាព មានកិរិយាមិនកើតតទៅទៀត ជាធម្មតា (បុគ្គលមានសភាពយ៉ាងនេះ ) តែងនៅជាសុខ ឥតមានសេចក្ដីចង្អៀតចង្អល់ ឥតមានសេចក្ដីតានតឹង ឥតមានសេចក្ដីក្ដៅក្រហាយ ក្នុងបច្ចុប្បន្ន រមែងបរិនិព្វាន ក្នុងបច្ចុប្បន្ន។ ដែលកើតអំពីទោសៈ។បេ។ អកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតអំពីមោហៈ បុគ្គលនោះ លះបានហើយ គាស់រំលើងឫសគល់អស់ហើយ ធ្វើឲ្យដូចជាដើមត្នោតកំបុតក ធ្វើមិនឲ្យមានបែបភាព មានកិរិយាមិនកើតតទៅទៀត ជាធម្មតា បុគ្គលមានសភាពយ៉ាងនេះ តែងនៅជាសុខ ឥតមានសេចក្ដីចង្អៀតចង្អល់ ឥតមានសេចក្ដីតានតឹង ឥតមានសេចក្ដីក្ដៅក្រហាយ ក្នុងបច្ចុប្បន្ន រមែងបរិនិព្វាន ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ ដូចដើមសាលព្រឹក្ស ដើមផ្ចឹក ឬដើមពង្រត្រូវពួរជ្រៃ៣ ដើម រួបរឹតព័ទ្វព័ន្ធ ដោយជុំវិញ។ កាលណោះ មានបុរសកាន់ចប និងកញ្ជើ ដើរមក បុរសនោះ ក៏កាប់ពួរជ្រៃ ត្រង់គល់ លុះកាប់គល់រួចហើយ ជីកគាស់ លុះជីកគាស់ហើយ ក៏ភើចយកឫសទាំងឡាយ ដោយហោចទៅ សូម្បីប៉ុនលំពង់ស្បូវភ្លាំង (ក៏មិនឲ្យសល់ ) បុរសនោះ ក៏កាត់ពួរជ្រៃនោះ ឲ្យជាកំណាត់តូចកំណាត់ធំ
ID: 636853183102179044
ទៅកាន់ទំព័រ៖