ព្រះត្រៃបិដក ភាគ ៤១

​លុះ​កាត់​ឲ្យ​ជា​កំណាត់​តូច​ ​កំណាត់​ធំ​រួចហើយ​ ​ក៏​ពុះ​ ​លុះ​ពុះ​រួចហើយ​ ​ក៏​ធ្វើឲ្យ​ជា​ចម្រៀក​ៗ​ ​លុះ​ធ្វើឲ្យ​ជា​ចម្រៀក​ៗ​រួចហើយ​ ​ក៏​ហាលខ្យល់​ ​និង​កំ​ដៅ​ថ្ងៃ​ឲ្យ​ស្ងួត​ ​លុះ​ហាលខ្យល់​ ​និង​កំ​ដៅ​ថ្ងៃ​រួចហើយ​ ​ក៏​ដុត​ដោយ​ភ្លើង​លុះ​ដុត​ដោយ​ភ្លើង​រួចហើយ​ ​ក៏​ធ្វើឲ្យ​ជា​ធ្យូង​ ​លុះ​ធ្វើឲ្យ​ជា​ធ្យូង​រួចហើយ​ ​ក៏​បាចសាច​ទៅតាម​ខ្យល់​ដ៏​ខ្លាំង​ ​ឬ​បណ្ដែត​ទៅតាម​ខ្សែទឹក​ស្ទឹង​ ​ដែល​ហូរ​ខ្លាំង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួរជ្រៃ​ទាំងអម្បាល​នោះ​ ​ដែល​បុគ្គល​នោះ​ ​គាស់រំលើង​ឫសគល់​អស់ហើយ​ ​ធ្វើឲ្យ​ដូចជា​ដើមត្នោត​កំបុតក​ ​ធ្វើ​មិន​ឲ្យ​មាន​បែបភាព​ ​មាន​កិរិយា​មិនកើត​តទៅទៀត​ ​ជា​ធម្មតា​យ៉ាងនេះ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​ដែល​កើតអំពី​លោភៈ​ ​ដែល​បុគ្គល​មាន​សភាព​យ៉ាងនេះ​ ​លះ​បាន​ហើយ​ ​បាន​គាស់រំលើង​ឫសគល់​អស់ហើយ​ ​ធ្វើឲ្យ​ដូចជា​ដើមត្នោត​កំបុតក​ ​ធ្វើ​មិន​ឲ្យ​មាន​បែបភាព​ ​មាន​កិរិយា​មិនកើត​តទៅទៀត​ ​ជា​ធម្មតា​ ​បុគ្គល​មាន​សភាព​យ៉ាងនេះ​ ​តែង​នៅជា​សុខ​ ​មិន​មាន​សេចក្ដី​ចង្អៀតចង្អល់​ ​មិន​មាន​សេចក្ដីតានតឹង​ ​មិន​មាន​សេចក្ដី​ក្ដៅក្រហាយ​ ​ក្នុង​បច្ចុប្បន្ន​ ​រមែង​បរិនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​។​ ​កើតអំពី​ទោសៈ​។​ ​បេ​។​ ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​ដែល​កើតអំពី​មោហៈ​ ​បុគ្គល​នោះ​ ​លះ​បាន​ហើយ​ ​គាស់រំលើង​ឫសគល់​អស់ហើយ​ ​ធ្វើឲ្យ​ដូចជា​ដើមត្នោត​កំបុតក​
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 636853183357203631
ទៅកាន់ទំព័រ៖