ព្រះត្រៃបិដក ភាគ ៤១

​ធ្វើ​មិន​ឲ្យ​មាន​បែបភាព​ ​មាន​កិរិយា​មិនកើត​តទៅទៀត​ ​ជា​ធម្មតា​ ​បុគ្គល​មាន​សភាព​យ៉ាងនេះ​ ​តែង​នៅជា​សុខ​ ​មិន​មាន​សេចក្ដី​ចង្អៀតចង្អល់​ ​មិន​មាន​សេចក្ដីតានតឹង​ ​មិន​មាន​សេចក្ដី​ក្ដៅក្រហាយ​ ​ក្នុង​បច្ចុប្បន្ន​ ​រមែង​បរិនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​ ​ក៏​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុសល​មូល​ ​មាន៣​ ​យ៉ាងនេះ​ឯង​។​
 [​៧២​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ប្រាសាទ​ ​របស់​មិគា​រមាតា​ ​ក្នុង​វត្ត​បុព្វារាម​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​ថ្ងៃ​នោះ​ ​ជា​ថ្ងៃឧបោសថសីល​ ​នាង​វិ​សា​ខា​មិគា​រមាតា​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​នាង​វិ​សា​ខា​មិគា​រមាតា​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​ដូច្នេះ​ថា​ ​ម្នាលនាង​វិសាខា​ ​ចុះ​នាង​មក​ពីណា​ ​ទាំង​ថ្ងៃ​ម៉្លេះ​។​ ​នាងវិសាខា​ ​ក្រាបបង្គំទូល​ថា​ ​ថ្ងៃនេះ​ខ្ញុំម្ចាស់​រក្សា​ឧបោសថៈ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ថា​ ​ម្នាលនាង​វិសាខា​ ​ឧបោសថៈ​នេះ​ ​មាន៣​ ​យ៉ាង​។​ ​ឧបោសថៈ​ ​៣យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​ ​គោ​បា​លកុ​បោស​ថៈ​ ​(​ឧបោសថៈ​របស់​គង្វាលគោ​)​ ​១​ ​និ​គ​ណ្ឋុ​បោស​ថៈ​ ​(​ឧបោសថៈ​របស់​និ​គ្រ​ណ្ឋ​)​ ​១​ ​អរិយុ​បោស​ថៈ​ ​(​ឧបោសថៈ​ ​របស់​ព្រះ​អរិយៈ​)​ ​១​។​
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 636853183601067579
ទៅកាន់ទំព័រ៖