ព្រះត្រៃបិដក ភាគ ៤១
ម្នាលនាងវិសាខា ចុះ គោបាលកុបោសថៈ តើដូចម្ដេច។ ម្នាលនាងវិសាខា ដូចគង្វាលគោ ប្រគល់គោទាំងឡាយ ដល់អ្នកម្ចាស់គោ ក្នុងវេលាល្ងាច រួចហើយគិតរំពឹង ដូច្នេះថា ថ្ងៃនេះ គោទាំងឡាយ ត្រាច់រកស៊ី ក្នុងទីឯណោះៗ ផឹកទឹកក្នុងទីឯណោះ ៗ ស្អែកនេះ គោទាំងឡាយ នឹងត្រាច់ទៅរកស៊ី ក្នុងទីឯណោះ ៗ នឹងផឹកទឹកក្នុងទីឯណោះៗ យ៉ាងណាមិញ។ ម្នាលនាងវិសាខា បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នករក្សាឧបោសថសីលហើយ គិតជញ្ជឹង ដូច្នេះថា ក្នុងថ្ងៃនេះ អាត្មាអញបានទំពាស៊ី នូវខាទនីយៈនេះផង ៗ អាត្មាអញ បានបរិភោគ នូវភោជនីយៈនេះផង ៗ ស្អែកនេះ អាត្មាអញ នឹងទំពាស៊ី នូវខាទនីយៈនេះផង ៗ នឹងបរិភោគ នូវខាទនីយៈនេះផង ៗ បុគ្គលនោះ មានចិត្តប្រកបដោយអភិជ្ឈា តែងញុំាងថ្ងៃ ឲ្យប្រព្រឹត្តកន្លងទៅ ដោយលោភៈនោះ ក៏យ៉ាងនោះឯង។ ម្នាលនាងវិសាខា យ៉ាងនេះឯង ឈ្មោះថា គោបាលកុបោសថៈ។ ម្នាលនាងវិសាខា គោបាលកុបោសថៈ ដែលបុគ្គលរក្សាយ៉ាងនេះ ជាឧបោសថៈ មិនមានផលច្រើន
ID: 636853183782187939
ទៅកាន់ទំព័រ៖