ព្រះត្រៃបិដក ភាគ ៤១

​មិន​មាន​អានិសង្ស​ច្រើន​ ​មិន​មាន​សេចក្ដីរុងរឿង​ច្រើន​ ​មិន​ផ្សាយ​ផល​ច្រើន​ទេ​។​ ​ម្នាលនាង​វិសាខា​ ​ចុះ​ ​និ​គ​ណ្ឋុ​បោស​ថៈ​ ​តើ​ដូចម្ដេច​។​ ​ម្នាលនាង​វិសាខា​ ​មាន​ពួក​សមណៈ​ ​ហៅថា​និ​គ​ណ្ឋៈ​ ​សមណៈ​អម្បាល​នោះ​ ​តែង​ដឹកនាំ​សាវក​ ​យ៉ាងនេះ​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​អ្នក​ចូរ​មក​អាយ​ ​សត្វ​ទាំងឡាយ​ណា​ ​មាននៅ​ក្នុង​ទិសខាងកើត​ ​ខាងនាយ​ ​ពី១០០យោជន៍​ទៅ​ ​អ្នក​ចូរ​ដាក់​អាជ្ញា​ ​(​សម្លាប់​)​ ​សត្វ​អម្បាល​នោះ​ចុះ​ ​សត្វ​ទាំងឡាយ​ណា​ ​មាននៅ​ក្នុង​ទិសខាងលិច​ ​ខាងនាយ​ពី១០០យោជន៍​ទៅ​ ​អ្នក​ចូរ​ដាក់​អាជ្ញា​ ​ក្នុង​សត្វ​អម្បាល​នោះ​ចុះ​ ​សត្វ​ទាំងឡាយ​ណា​ ​មាននៅ​ក្នុង​ទិសខាងជើង​ ​ខាងនាយ​ពី១០០​ ​យោជន៍​ទៅ​ ​អ្នក​ចូរ​ដាក់​អាជ្ញា​ ​ក្នុង​សត្វ​អម្បាល​នោះ​ចុះ​ ​សត្វ​ទាំងឡាយ​ណា​ ​មាននៅ​ក្នុង​ទិសខាងត្បូង​ ​ខាងនាយ​ពី​ ​១០០យោជន៍​ទៅ​ ​អ្នក​ចូរ​ដាក់​អាជ្ញា​ ​ក្នុង​សត្វ​អម្បាល​នោះ​ចុះ​។​ ​ពួក​និ​គ្រ​ណ្ឋ​ ​តែង​ដឹកនាំ​សាវក​ ​ឲ្យ​អាណិត​ ​អនុគ្រោះ​ចំពោះ​ពួក​សត្វ​ខ្លះ​ ​តែង​ដឹកនាំ​សាវក​ ​មិន​ឲ្យ​អាណិត​ ​មិន​ឲ្យ​អនុគ្រោះ​ ​ចំពោះ​ពួក​សត្វ​ខ្លះ​។​ ​ក្នុង​ថ្ងៃ​ឧបោសថៈ​នោះ​ ​គេ​តែង​ដឹកនាំ​សាវក​ ​យ៉ាងនេះ​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​អ្នក​ចូរ​មក​អាយ​ ​អ្នក​ចូរ​ស្រាតសំពត់​ឲ្យអស់​ ​ហើយ​ពោល​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 636853183962408247
ទៅកាន់ទំព័រ៖