ព្រះត្រៃបិដក ភាគ ៤១

​ម្នាលនាង​វិសាខា​ ​ការ​ធ្វើ​ចិត្ត​ដែល​សៅហ្មង​ ​ឲ្យ​ផូរផង់​បាន​ ​ដោយ​សេចក្ដីព្យាយាម​។​ ​ម្នាលនាង​វិសាខា​ ​ចុះ​ការ​ធ្វើ​ចិត្ត​ដែល​សៅហ្មង​ ​ឲ្យ​ផូរផង់​បាន​ ​ដោយ​សេចក្ដីព្យាយាម​ ​តើ​ដូចម្ដេច​។​ ​ម្នាលនាង​វិសាខា​ ​អរិយ​សាវក​ ​ក្នុង​ធម្មវិន័យ​នេះ​ ​តែង​រឭក​រឿយ​ៗ​ ​នូវ​ព្រះ​តថាគត​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ​ ​ព្រះអង្គ​ឆ្ងាយ​ចាក​សេចក្ដី​សៅហ្មង​គ្រប់យ៉ាង​ ​ព្រះអង្គ​ត្រាស់​ដឹង​ ​នូវ​ញេយ្យធម៌​ទាំងពួង​ ​ដោយ​ប្រពៃ​ ​ចំពោះ​ព្រះអង្គ​ ​ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ព្រះអង្គ​មានដំណើរ​ល្អ​ ​ព្រះអង្គ​ជ្រាប​ច្បាស់​ ​នូវ​ត្រៃលោក​ ​ព្រះអង្គ​ប្រសើរ​ដោយ​សិលា​ទិ​គុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ព្រះអង្គ​ជា​សារថី​ ​អ្នក​ទូន្មាន​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​បាន​ ​ព្រះអង្គ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​បាន​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ធម៌​ ​ព្រះអង្គ​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​។​ ​កាល​អរិយ​សាវក​នោះ​ ​កំពុង​រឭក​ ​នូវ​ព្រះ​តថាគត​ ​ចិត្ត​រមែង​ជ្រះថ្លា​ ​សេចក្ដីរីករាយ​ ​រមែង​កើតឡើង​ ​ឧបក្កិលេស​ទាំងឡាយ​ណា​ ​របស់​ចិត្ត​ ​ឧបក្កិលេស​ទាំងនោះ​ ​អរិយ​សាវក​នោះ​ ​ក៏​លះបង់​ចេញ​បាន​ ​ម្នាលនាង​វិសាខា​ ​ដូច​ការ​ជម្រះ​ក្បាល​ ​ដែល​មិន​ស្អាត​ ​ឲ្យ​ស្អាត​បាន​ ​ដោយ​សេចក្ដីព្យាយាម​។​ ​ម្នាលនាង​វិសាខា​ ​ចុះ​ការ​ជម្រះ​ក្បាល​ ​ដែល​មិន​ស្អាត​ ​ឲ្យ​ស្អាត​បាន​ ​ដោយ​សេចក្ដីព្យាយាម​ ​តើ​ដូចម្ដេច​។​ ​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636853184354710685
ទៅកាន់ទំព័រ៖